ប័ណ្ណសារព័ត៌មាន
2019-09-29
កម្មករនិយាយថា តម្លៃឡានឈ្នួល ទៅតាមខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅតែឡើងថ្លៃ បើទោះជាសាលារាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈច្រើនគ្រឿង ឲ្យដឹកជញ្ជូនពលរដ្ឋឥតគិតថ្លៃក៏ដោយ។ អ្នកឃ្លាំមើលសង្គម ជំរុញអាជ្ញាធរឱ្យបន្ថែមរថយន្តក្រុងថែមទៀត និងបញ្ចុះតម្លៃសាំង។
2019-09-29
ពលរដ្ឋខ្មែររស់នៅទឹកដីកម្ពុជាក្រោមមួយចំនួន សុខចិត្តឲ្យថៅកែកាត់ប្រាក់ឈ្នួល ឬកាត់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដើម្បីបានត្រលប់មកធ្វើពិធីសែនដូនតានៅស្រុកកំណើតជាមួយក្រុមគ្រួសារ។
2019-09-29
ពលករខ្មែរជាច្រើននាក់ ដែលធ្វើការនៅប្រទេសថៃឯណោះវិញ ពួកគាត់បែរជាខំធ្វើការរកប្រាក់ដោះស្រាយជីវភាព ដោយមិនបានទៅលេងស្រុកកំណើតនៅក្នុងថ្ងៃបុណ្យដ៏សំខាន់នេះទេ។ ពួកគាត់ លើកឡើងថា មូលហេតុដែលមិនបានទៅចូលរួមបុណ្យនេះ ដោយសារឆ្នាំនេះជីវភាពខ្វះខាត និងពុំមានប្រាក់គ្រប់គ្រាន់ ដើម្បីទៅលេងស្រុកកំណើតដូចឆ្នាំមុនៗ ទេ។
2019-09-28
ក្រុមសិស្សធ្លាក់បាក់ឌុប គ្រោងទៅរកមេដឹកនាំរបបក្រុងភ្នំពេញ ដើម្បីស្នើសុំ លោក ហ៊ុន សែន ឱ្យជួយធ្វើអន្តរាគមន៍ ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឈប់ទទួលពាក្យតវ៉ា និងរកមិនឃើញភាពមិនប្រក្រតីក្នុងការកែពិន្ទុ ឬបូកស្រង់ពិន្ទុបាក់ឌុបឡើងវិញ។
2019-09-26
មន្ត្រីសិទ្ធិមនុស្សនៅខេត្តកោះកុងអះអាងថា ក្រុមហ៊ុន លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច និងជាមហាសេដ្ឋីបនល្បែង កំពុងសាងសង់អគារសម្រាប់ឱ្យជនជាតិចិនជួលស្នាក់នៅ និងធ្វើការងារនៅខេត្តកោះកុង។
2019-09-26
ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងអប់រំពង្រឹងគុណភាពអប់រំនៅតាមទីជនបទបន្ថែមទៀត បន្ទាប់ពីពិនិត្យឃើញថា សិស្សដែលទទួលបាននិទ្ទេសល្អបំផុត ភាគច្រើនជាអ្នករស់នៅទីក្រុង ឬទីប្រជុំជន។ ក្រសួងអប់រំថា ក្រសួងកំពុងប្រឹងប្រែងដោះស្រាយបញ្ហានេះ។
2019-09-25
ពលករខ្មែរម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ និងស្រាល បណ្ដាលមកពីដាច់ខ្សែចងរនាំងដែកជាន់ទី៤ នៃអគារ៨ជាន់ បានបាក់ធ្លាក់ទៅដីសង្កត់ស្លាប់នៅពេលបំពេញការងារនៅទីក្រុងប៉ាតាយ៉ា (Pattaya) ខេត្តឈុនបុរី (Chonburi) ប្រទេសថៃ កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៤ កញ្ញា។
2019-09-25
គណៈកម្មការវត្ត ពុទ្ធិការាម ហៅវត្តមែរីឡែន Maryland អំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយ និងតំបន់ក្បែរៗ រដ្ឋមែរីឡែន សហរដ្ឋអាមេរិក អោយចូលរួមអោយបានកុះករក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌនៅថ្ងៃចុងសប្ដាហ៍ខាងមុខ។
2019-09-20
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសសេចក្ដីសម្រេចអំពីប្រាក់ឈ្នួលគោល ១៩០ដុល្លារ សម្រាប់កម្មករក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅក្នុងឆ្នាំ២០២០។ សហជីពឯករាជ្យ និងកម្មករចាត់ទុកការដំឡើងប្រាក់ឈ្នួលក្នុងចំនួននេះថា មិនអាចធ្វើឱ្យកម្មករមានជីវភាពប្រសើរជាងមុនទេ។
2019-09-20
មនុស្ស ៣នាក់ ក្នុងនោះមានស្រី ២នាក់ បុរសម្នាក់ស្លាប់ ហើយកម្មករកាត់ដេរ ២៦នាក់ទៀតរងបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ តាមបណ្ដោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រលប់ថ្ងៃទី១៨ កញ្ញា។
2019-09-17
សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ជនជាតិចិនចំនួន ៦ នាក់ បន្ទាប់ពីបានប្លន់បុគ្គលិកជនជាតិចិនដូចគ្នា នៅហាងការ៉ាអូខេមួយកន្លែង ឈ្មោះ ប៊ុកឃីង ហូមផាលេស (Booking Home Palace) ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីអាធ្រាត្រ ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ។
2019-09-13
ក្រសួងអប់រំ យុវជន និងកីឡា បានយល់ព្រមដោះស្រាយបណ្ដឹងតវ៉ាលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬហៅថា បាក់ឌុប ហើយក្រោយពេលមានសិស្សច្រើននាក់ តវ៉ានៅមុខក្រសួងអប់រំ កាលពីថ្ងៃទី១១ កញ្ញា។
2019-09-12
ក្រុមសិស្សជាច្រើននាក់ ដែលទើបប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នាំគ្នាទៅតវ៉ានៅមុខក្រសួងអប់រំ យុវជន និងកីឡា ទាមទារឲ្យរដ្ឋមន្ត្រី សើរើពិនិត្យមុខវិជ្ជាមួយចំនួនម្ដងទៀត។
2019-09-11
អគ្គិភ័យបានឆាបឆេះផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១០ កញ្ញា ដោយបានបំផ្លាញតូបចំនួន៤០ ប៉ុន្តែមិនបានបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរបួសឡើយ។
2019-09-11
សិស្សជាច្រើនក្រោយពីប្រលងជាប់សញ្ញាប័ត្រទុតិយភូមិ ពួកគាត់មួយចំនួនដែលមានលទ្ធភាពនឹងបន្តសិក្សានៅថ្នាក់ឧត្ដមសិក្សាទៀតនោះ មិនដឹងជា ត្រូវសិក្សាពីមុខជំនាញអ្វី អ្នកខ្លះ សិក្សាទៅតាមមិត្តភ័ក្ដិ ខ្លះទៀត សិក្សាទៅតាមទីផ្សារការងារ អ្នកខ្លះទៀតរើសមុខវិជ្ជាសិក្សាដែលខ្លួនពេញចិត្ត និងអ្នកខ្លះទៀតថា ចេះតែរៀនៗទៅជាដើម។
2019-09-10
សមត្ថកិច្ចក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនជាតិចិន ចំនួនសរុប ៣២៣នាក់ ក្នុងករណីបីដាច់ដោយឡែកពីគ្នា ពីបទសង្ស័យថា បានប្រព្រឹត្តករណីចាប់ជំរិត គំរាមកំហែងទារប្រាក់ និងបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឹណិត។
2019-09-10
អគ្គស្នងការដ្ឋាននគរបាលជាតិកំពុងពិនិត្យមើលករណីមន្ត្រីប៉ូលីសមានងារជាឧកញ៉ា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលែងឱ្យមានឧកញ៉ាក្នុងជួរកងកម្លាំងប្រដាប់អាវុធតទៅទៀត។
2019-09-10
សង្គមស៊ីវិលព្រួយបារម្ភថា ឈ្មួញខ្លះ បានយកងារជាឧកញ៉ាទៅប្រើ ដើម្បីកេងប្រវ័ញ្ចពលរដ្ឋ និងរកស៊ីខុសច្បាប់ ខណៈរបបក្រុងភ្នំពេញចាប់ផ្ដើមធ្វើជំរឿន ជម្រុះងារឧកញ៉ាចេញពីជួរកងកម្លាំងប្រដាប់អាវុធ។
2019-09-09
មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នឹងកម្ទេចគ្រាប់ខូចគុណភាពចំនួន២៥០ តោន ចាប់ពីថ្ងៃទី១០ កញ្ញាដល់ថ្ងៃទី៣១ តុលាខាងមុខ នៅក្នុងខេត្តកំពង់ស្ពឺ។
2019-09-09
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា សិស្សថ្នាក់ទី១២ ដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំ២០១៩ នេះ មានចំនួនជិត ៨ម៉ឺននាក់ (៧៩.០៥២) ស្មើនឹងជាង ៦៨% (៦៨,៦២%) នៃចំនួនបេក្ខជនចូលរួមប្រឡងជាង ១ សែននាក់។
2019-09-06
ការចាកចេញនេះ ក្រោយពេលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពង្រឹងវិធានការមួយចំនួន រួមមានការរឹតត្បិតការងារ និងការបិទល្បែងតាមបណ្ដាញអ៊ីនធឺណិតជាដើម។
2019-09-04
អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា ចំនួនជនជាតិចិនសម្រុកចេញ និងសម្រុកចូលខេត្តនេះ តាមប្រលានយន្តហោះកងកេង គឺប្រហាក់ប្រហែលគ្នា មិនពាក់ព័ន្ធនឹងការបិទល្បែងភ្នាល់តាមអ៊ីនអឹណិត (Internet) ឬអនឡាញ (Online) ទេ។
2019-09-04
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាម្ចាស់សំណង់ជាជនជាតិបរទេស និងខ្មែរ ចំនួន ១៤កន្លែងស្ថិតនៅក្នុងគ្រប់សង្កាត់ក្រុងព្រះសីហនុឲ្យរុះរើចេញ បន្ទាប់ពីពិនិត្យឃើញថា សំណង់ទាំងនេះនឹងអាចបាក់បើសិនជាមិនរុះរើ។
2019-09-03
បុគ្គលិកជាច្រើននាក់នៃសណ្ឋាគារ ដឺ ហ្ក្រេត ឌ្យូក ភ្នំពេញ (THE GREAT DUKE PHNOM PENH) បានប្រមូលផ្ដុំគ្នាតវ៉ាមុខច្រកចូលសណ្ឋាគារ ដើម្បីទាមទារឲ្យថៅកែបើកប្រាក់ឈ្នួលប្រចាំខែឲ្យពួកគាត់។
2019-09-02
លោក ហុង ភារិន ជាកូនខ្មែរវ័យ ២២ឆ្នាំម្នាក់ ដែលកំពុងមានឈ្មោះល្បីរន្ទឺសុះសាយថា ជាមនុស្សអច្ឆរិយនៃការចងចាំ។
2019-08-31
ពលរដ្ឋចាមមួយចំនួនបានបង្ហាញការអាណិតអាសូរ និងរៀបរាប់ពីគុណសម្បត្តិរបស់លោក អះម៉ាត់ យ៉ះយ៉ា ដែលធ្លាប់ជួយសហគមន៍ចាមនាពេលកន្លងមក ហើយពួកគាត់យល់ឃើញថា រូបលោកជាមនុស្សល្អ និងជាជនគំរូសម្រាប់អ្នកមូស្លីម។
2019-08-30
កម្មករ សហជីព និងសង្គមស៊ីវិលឃ្លាំមើលសិទ្ធិការងារ មិនរំពឹងថា ប្រាក់ឈ្នួលគោលឆ្នាំ២០២០ នឹងត្រូវបានដំឡើងច្រើនជាងឆ្នាំមុនៗ ទេ ដោយសារសមាសភាពក្រុមប្រឹក្សាកំណត់ប្រាក់ឈ្នួលភាគច្រើនលើសលុប ជាអ្នកមាននិន្នាការគាំទ្រក្រុមថៅកែ។
2019-08-30
អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន ៨៥នាក់ត្រឡប់ទៅដល់ស្រុកកំណើតវិញហើយ កាលពីរសៀលថ្ងៃទី២៨ សីហា បន្ទាប់ពីប៉ូលិសថៃចាប់ពួកគេជាប់គុកអស់ជាង ៤ខែរួចមក។ ពលករដែលទើបចេញពីគុក អះអាងថា ពួកគេនឹងខ្ចីប្រាក់ពីធនាគារធ្វើលិខិតឆ្លងដែនវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃវិញ ក្នុងពេលឆាប់ៗ។
2019-08-28
អាជ្ញាធរខេត្តព្រះសីហនុចេញបញ្ជាឱ្យវាយកម្ទេចចោលសំណង់អគារជាង១០កន្លែង ក្រោយពីរកឃើញថា អគារទាំងនោះគ្មានគុណភាពសំណង់ និងគ្មានសុវត្ថិភាព។ សហជីពកម្មករសំណង់ ស្វាគមន៍ចំណាត់ការនេះ ប៉ុន្តែស្នើដល់អាជ្ញាធរអនុវត្តច្បាប់ និងចុះធ្វើអធិការកិច្ចឱ្យបានគ្រប់ការដ្ឋានសំណង់នៅគ្រប់បណ្ដាខេត្តក្រុងទាំងអស់។
2019-08-27
កម្មការិនី ៣នាក់នៅខេត្តព្រៃវែង រងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា នៅពេលពួកគេធ្វើដំណើរទៅបំពេញការងារនៅរោងចក្រ ថប ស៊ីលវើរ (Top Silver) ដែលស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។