ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១១​តុលា

ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១១ ខែ​តុលា ខាង​មុខ គឺ​ឲ្យ​បាន​មុន​ថ្ងៃ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​បាន​សោយ​ទិវង្គត​គម្រប់​មួយ​ឆ្នាំ។
ដោយ ទេព សុរ៉ាវី
2013-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៨ ខែ​កញ្ញា ថា ព្រះ​បរម​រូប​ព្រះ​មហា​វីរក្សត្រ នឹង​ត្រូវ​ដង្ហែ​តម្កល់​លើ​ស្តូប ស្ថិត​នៅ​សួនច្បារ​ឆៀង​ខាង​កើត​វិមាន​ឯករាជ្យ នៅ​ថ្ងៃ​ទី៥ ខែ​តុលា ខាង​មុខ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ រូប​សំណាក​ព្រះ​បរម​រូប ព្រះ​មហា​វីរក្សត្រ បាន​សាងសង់​រួច​រាល់​ប្រមាណ​ជាង ៩០%។ អ្នក​សាងសង់​កំពុង​សម្រុក​ធ្វើ​ឲ្យ​ទាន់​តាម​កាល​កំណត់​ដែល​តាម​គម្រោង គណៈកម្មការ​សាងសង់​ព្រះ​បរម​រូប​នេះ នឹង​ប្រារព្ធ​ពិធី​សម្ពោធ​ឆ្លង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១១ ខែ​តុលា៖ «ដោយ​ឡែក​នៅ​សល់​ការងារ​តែ​បន្តិច​ដែល​សាលា​រាជធានី​ភ្នំពេញ កំពុង​ដុត​ដៃ​ដុត​ជើង គឺ​ការ​សាងសង់​សួនច្បារ។ ថ្ងៃ​១១ ខាង​មុខ គឺ​ជា​ថ្ងៃ​ដែល​គណៈកម្មការ​សម្ពោធ​ដាក់​ឆ្លង ហើយ​ថ្ងៃ​ទី១៥ គឺ​ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ»

ព្រះ​បរម​រូប​ត្រូវ​សាងសង់​ឡើង​អំពី​លង្ហិន មាន​កម្ពស់​ជាង ៧​ម៉ែត្រ នឹង​ត្រូវ​តម្កល់​ក្នុង​បុស្បុក​កម្ពស់​សរុប ២៧​ម៉ែត្រ។

ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា​ដោយ​ព្រះ​រោគាពាធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Khmer's Destiny

I am not a pro-Sihanouk, I just don't like
him because he is good for CPP.
Many other things that I can not expound
now.

Sep 30, 2013 06:30 AM

អ្នក​អាន​អនាមិក

ពី khmer victime

the Sihanuk king had done anything wost than
than good in his story .so I argue for their monument will be destroy if the regime will be change for reducing suffering from victimize

Sep 29, 2013 10:09 AM

Khmer Farmers

The True is that, the Late Father KING was good and bad for the country,but bad decision make nation suffering until today.

Sep 29, 2013 05:57 AM

គេហទំព័រ​ទាំងមូល