គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ពលរដ្ឋ​ស្លាប់​យ៉ាង​ហោច​ណាស់​ចំនួន ៤​នាក់​ក្នុង​មួយថ្ងៃ

ដោយ វ៉ែន សុមេធ
2018-10-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​រថយន្ត​​ខូច​ខាត ពេល​ដែល​អ្នក​ម្នាង អ៊ុក ផល្លា និង​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ ២០១៨។
ស្ថានភាព​រថយន្ត​​ខូច​ខាត ពេល​ដែល​អ្នក​ម្នាង អ៊ុក ផល្លា និង​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ ២០១៨។
រូប​ពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បង្ហាញ​ថា នៅ​រយៈពេល ៩​ខែ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៧៤៥​លើក ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន ៣៨៣​នាក់ និង​របួស​ចំនួន​ជាង ១​ពាន់​នាក់ (.០២៨)

អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​យូរអង្វែង​ដែល​មាន​អ្នក​ស្លាប់​និង​របួស​រៀងរាល់ថ្ងៃ។ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លោក អ៊ា ចរិយា បាន​ឲ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា ថា នៅ​ឆ្នាំ​២០១៨​នេះ​មានការ​ថយ​ចុះ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៧​កន្លងទៅ។ កាលពី​ឆ្នាំ​២០១៧ មាន​អ្នក​ស្លាប់​ចំនួន ៥​ទៅ​៦​នាក់​ក្នុង​មួយថ្ងៃ៖ «កាលពី​ឆ្នាំ​កន្លង​មក​អត្រា​អ្នក​ស្លាប់​ក្នុង​មួយថ្ងៃ​មាន ៥​ទៅ​៦​នាក់ ប៉ុន្តែ​បើ​គិត​ជា​តួលេខ​អ្នក​ស្លាប់​ហើយ​និង​តួលេខ​អ្នករបួស​វា​មាន​ភាព​ខុសគ្នា​បន្តិចបន្តួច តួលេខ​អ្នក​ស្លាប់​រយៈពេល ៩​ខែ​ឆ្នាំនេះ ធៀប​និង​៩​ខែ​ឆ្នាំមុន គឺ​មាន​ការ​ថយ​ចុះ​បន្តិចបន្តួច​ហើយ​និង​ចំនួន​អ្នករបួស​ក៏​ថយ​ចុះ​ដែរ»

លោក អ៊ា ចរិយា បន្តថា បើ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គារ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​កាលពី​ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ​នៅ​តាម​ដង​ផ្លូវ​មាន​កម្រិត​ទៀប​នៅឡើយ។ លោក អ៊ា ចរិយា ស្នើ​ឲ្យ​មាន​ឲ្យ​វិធាន​ការដែល​ចាំបាច់​មួយ​ចំនួន​ដូចជា​ការ​ពង្រឹង​ការអប់រំ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់រូប​នៅ​ទូទាំង​ប្រទេស អំពី​ច្បាប់​ចរាចរណ៍ និង​ស្លាក​សញ្ញា​ចរាចរណ៍​បន្ថែ​ម​ទៀត ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល