គ្រោះថ្នាក់​ចរាចរណ៍​នៅ​បន្ត​គំរាមកំហែង​​អាយុជីវិត​មនុស្ស​​ដែល​មាន​៥​នាក់​ស្លាប់​រាល់​ថ្ងៃ

ដោយ មួង ណារ៉េត
2018-11-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បុក​គ្នា​រវាង​ម៉ូតូ នៅ​ផ្លូវ​ជាតិ​លេខ ៤ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បុក​គ្នា​រវាង​ម៉ូតូ នៅ​ផ្លូវ​ជាតិ​លេខ ៤ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង លើកឡើង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​គំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស ដោយ​សារ​តែ ក្នុង​មួយថ្ងៃ​មនុស្ស​ប្រាំ​នាក់​ស្លាប់ និង​ជាង ១០​នាក់​របួស។ អ្នក​ជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទាមទារ​សមត្ថកិច្ច អនុវត្ត​ច្បាប់ ឲ្យ​មាន​ប្រសិទ្ធភាព និង​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​បន្ថែម​ទៀត​ពី​ការ​អនុវត្ត​ច្បាប់ ឬ​ការ​បើកបរ​ដោយ​គោរព​ច្បាប់។

លោក ស ខេង ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើកឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍​ជាង ១០​ឆ្នាំ​មកនេះ នៅតែ​បន្ត​កើត​ក្នុង​រូបភាព​រន្ធត់ និង​សោកសង្រេង​ដែល​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​ឯកជន​យ៉ាង​ច្រើន។ លោក​ថា គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​ក្នុង​មួយថ្ងៃ​ច្រើន​ជាង កាល​កម្ពុជា​មាន​សង្គ្រាម​ស៊ីវិល​ទៀត៖ «សម័យ​សង្គ្រាម​ជួន​អី​មួយ​ខែ​មិន​ទាន់​មាន​មនុស្ស​ស្លាប់​មួយ​ទេ ដោយសារ​អត់​វៃ ឬ​វៃ​ដែរ​អត់​មាន​ស្លាប់​ដោយសារ​ក្បួន​យុទ្ធសាស្ត្រ​យើង​រៀន ប៉ុន្តែ​ចរាចរណ៍​វ៉ៃ​រាល់ថ្ងៃ​អត់​មាន​ស្រាក​ស្រាន្ត​ទេ ទាំង​យប់​ទាំង​ថ្ងៃ​ធ្វើដំណើរ​អ៊ីចឹង​ហើយ​ហានិភ័យ​មាន​ជាប់​ជាប្រចាំ»

ទីប្រឹក្សា​សុវត្តិភាព​ចរាចរណ៍​នៃ​គម្រោង​អាស៊ាន និង​សហភាព​អឺរ៉ុប កញ្ញា​បណ្ឌិត សាន់ សុជាតា និយាយ​ថា បញ្ហា​គ្រោះថ្នាក់​ចរាចណ៍​នៅ​កម្ពុជា​ក្លាយ​ជា​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ។ អ្នក​ជំនាញ​ដែល​ធ្វើ​ការងារ​ទាក់ទង​សុវត្ថិភាព​ចរាចរណ៍​ជាង​១០​ឆ្នាំ​រូប​នេះ សង្កេតឃើញ​ថា បញ្ហា​នេះ​កើតឡើង​ដោយសារ​ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នៅ​មាន​ភាព​ធូររលុង​នៅឡើយ៖ «ដាច់ខាត​ត្រូវ​បន្ថែម​វិធាន​បន្ថែម​ទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​បើ​សិន​គ្មាន​វិធានការ​ពង្រឹង​ទេ​ចំនួន​គ្រោះថ្នាក់​បន្ត​កើន​ឡើង»

លោក ស ខេង បង្ហាញ​ថា កាលពី​ឆ្នាំ​២០១៧ មាន​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជាង​៦.០០០​នាក់ ក្នុង​នោះ​មាន​មនុស្ស​ជិត​ស្លាប់ ២.០០០​នាក់ របួស​ជិត​​៤.៥០០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Prime minister Hun Sen expanse very much of money to rent an airplane and fly to News York in the time of Cambodia has not
no many route enough for so many people in Phnom Penh.
There are so many People travelling in the city of Phnom Penh all day ....so that so many accident , many people got kill by
car and motorcycle .accident ..now ,He plans to build winning chateau to show he is a strong prime minister... who is Sar Kheng
blame about this even of accident deaf.? I heart someone said :this is a .big war field . I felt so so so sad about this.

Nov 05, 2018 02:02 AM

គេហទំព័រ​ទាំងមូល