អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ជូន​ដំណឹង​ពី​ការ​ចល័ត​ទ័ព និង​ស្នើ​កុំ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច

ដោយ ជាតិ ចំណាន
2019-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឡាន​ទ័ព​ប្រដាប់​ដោយ​កាំភ្លើង​យន្ត​ជាច្រើន​គ្រឿង ចល័ត​ចុះ​ឡើងៗ និង​ប្រកាស​តាម​មីក្រូ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។
ឡាន​ទ័ព​ប្រដាប់​ដោយ​កាំភ្លើង​យន្ត​ជាច្រើន​គ្រឿង ចល័ត​ចុះ​ឡើងៗ និង​ប្រកាស​តាម​មីក្រូ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។
RFA

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ស្នើ​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​កុំ​ភ័យខ្លាច​ពេល​ឃើញ​យោធា​នៃ​របប​លោក ហ៊ុន សែន ចល័ត​កងទ័ព អាវុធ និង​រថពាសដែក។ សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ មករា បញ្ជាការ​ដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​ចល័ត​កងទ័ព អាវុធ និង​រថពាសដែក ទៅ​កាន់​បញ្ជា​ការដ្ឋាន​កងទ័ពជើងគោក ស្ថិត​នៅ​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធី​ខួប​នៃ​ការ​បង្កើត​បញ្ជាការ​ដ្ឋាន​កងទ័ពជើងគោក។

របប​ក្រុងភ្នំពេញ​ត្រូវ​បាន​ពលរដ្ឋ​មើល​ឃើញ​ជារឿយៗ ថា​តែងតែ​ចល័ត​កងទ័ព និង​អាវុធ​ដើម្បី​បង្ហាញ​ពី​កម្លាំងយោធា​មក​អួត​បង្ហាញ​ពលរដ្ឋ​ពី​អំណាច​របស់​ខ្លួន ស្រប​ពេល​ដែល​របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​បាន​រៀបចំ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​សហគមន៍​ជាតិ និង​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ការបោះឆ្នោត​ក្លែងក្លាយ។

កាល​ពី​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​កន្លងទៅ របប​ក្រុងភ្នំពេញ​ក៏បាន​ចល័ត​កងទ័ព និង​រថក្រោះ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ដែរ ដែល​កាលនោះ របប​ក្រុងភ្នំពេញ​យក​លេស​ថា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (1)
Share

use all your tools and skills to remove this bad ass HS

All khmer military units must stand by with khmer pple and protect them well rather better protect a bad ass dictator Hun Sen's cronies...arm high to the fascism who rule all of u for life.Wake up call all khmer pple time to remove this bad ass from the power...stop so nice with him and let him do whatever he wants again...just one bad man out and economic sanctions will be lifting quickly....so do not let this one good opportunity pass away and do everywhere around the country.

Jan 18, 2019 03:32 PM

គេហទំព័រ​ទាំងមូល