ក្រុមហ៊ុន​ចិន​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ទូរទស្សន៍​អនឡាញ​លើក​ដំបូង​នៅ​កម្ពុជា

ដោយ សេក បណ្ឌិត
2015-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ទូរទស្សន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Online TV) នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ទូរទស្សន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Online TV) នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Sek Bandith

ក្រុមហ៊ុន​ចិន ឈ្មោះ សូភើណែត (Super Net) ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​នូវ​ទូរទស្សន៍​អនឡាញ (Online TV) ឬ​ទូរទស្សន៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) លើក​ដំបូង​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ កក្កដា។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ទូរទស្សន៍​តាម​ប្រព័ន្ធ​ថ្មី​ទំនើប​នេះ​ថា ទូរទស្សន៍​ថ្មី​នេះ​គឺ​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា។ លោក​បន្ត​ថា ទូរទស្សន៍​ថ្មី​នេះ​ជា​ការ​បើក​ទូលាយ​នូវ​ការ​ផ្សព្វផ្សាយ និង​មាន​មាតិកា​ចម្រុះ​គ្នា ហើយ​អាច​បើក​មើល​នៅ​ទីណា​ក៏​បាន ដូចជា​នៅ​ក្នុង​ស្រុក ឬ​ក្រៅ​ប្រទេស និង​អាច​ទស្សនា​តាម​ទូរស័ព្ទ​ដៃ​ទំនើប​ក៏​បាន ឲ្យ​តែ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត៖ «វា​ប្រៀប​បាន​ហាង​លក់​អាហារ​មួយ​ដែល​មាន​មុខ​ម្ហូប​ច្រើន​មុខ ហើយ​យើង​ចង់​បាន​មុខ​ម្ហូប​ណា​មួយ​ក៏​បាន ឬ​ជា​ទូរទស្សន៍​មួយ​មាន​ជាង ១០០​ប៉ុស្តិ៍ យើង​អាច​ដាក់​ប៉ុស្តិ៍​ទូរទស្សន៍​ណា​ចូល​ក៏​បាន​ដែរ»

ក្រសួង​ព័ត៌មាន បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន សូភើណែត វិនិយោគ​លើ​ប្រព័ន្ធ​នេះ​តាំង​ពី​ឆ្នាំ​២០០៤ ហើយ​បាន​លេច​ចេញ​ជា​រូបរាង​នៅ​ដើម​ឆ្នាំ​២០១៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល