កម្មករ​រោងចក្រ​គ័នថេក​តវ៉ា​បិទ​ផ្លូវ​ទាមទារ​ឲ្យ​ថៅកែ​ផ្ដល់​ប្រាក់​ខែ​១២៨​ដុល្លារ​តាម​ច្បាប់​ការងារ

ដោយ អ៊ុក សាវបូរី
2015-06-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​គ័នថេក​ខេត្ត​តាកែវ ឡើង​មក​​តវ៉ា​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
កម្មករ​រោងចក្រ​គ័នថេក​ខេត្ត​តាកែវ ឡើង​មក​​តវ៉ា​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Sek Bandith

កម្មករ​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​គ័នថេក (Kuan Tech) នៅ​ខេត្ត​តាកែវ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ៣ ទាមទារ​ឲ្យ​ថៅកែ​ជនជាតិ​ចិន បើក​ប្រាក់​ខែ​អប្បបរមា ឲ្យ​ពួក​គេ​គ្រប់​១២៨ដុល្លារ តាម​ក្រសួង​ការងារ​កំណត់ នៅ​ម៉ោង​៧ព្រឹក ដល់​ម៉ោង​៩ព្រឹក​​ថ្ងៃ​ទី​២៤ មិថុនា។

តំណាង​កម្មករ​រោងចក្រ​គ័នថេក លោក ឯម សំណាង ឲ្យ​ដឹង​ថា សហព័ន្ធ​សហជីព​កម្ពុជា​សាមគ្គី បាន​សម្រុះសម្រួល​ ឲ្យ​កម្មករ​បើក​ផ្លូវ​វិញ នៅ​ម៉ោង​៩ព្រឹក ដើម្បី​សម្រួល​ចរាចរណ៍៖ «ប៉ុន្តែ​រោងចក្រ​នេះ​គាត់​អនុវត្ត ឲ្យ​តែ​១២៣​ដុល្លារ​ទេ ហើយ​វាយ​កម្មករ គាត់​ប្រើ​លទ្ធិ​ផ្ដាច់ការ​មក​លើ​កម្មករ។ អីចឹង​ហើយ​កម្មករ​គាត់​ខឹង​ថៅកែ បាន​កម្មករ​តវ៉ា​ទាមទារ​សិទ្ធិ និង​ផលប្រយោជន៍​ដែល​ច្បាប់​តម្រូវ​ឲ្យ​គាត់​មាន»

កាល​ពី​ថ្ងៃ​២៣ មិថុនា កម្មករគ័នថេក បាន​នាំ​គ្នា​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ សុំ​អន្តរាគមន៍​ឲ្យ​ថៅកែជនជាតិ​ចិន​គោរព​ច្បាប់​ការងារ និង​ត្រូវ​បើក​ប្រាក់​ខែ​អប្បបរមា​ឲ្យ​កម្មករ​គ្រប់​ចំនួន​១២៨​ដុល្លារ ដែល​រដ្ឋាភិបាល​បាន​កំណត់​សម្រាប់​ឆ្នាំ​២០១៥។ ក្រសួង​ការងារ​បាន​សន្យា​ដោះស្រាយ បញ្ហា​កើត​ឡើង​នោះ។

រោងចក្រ​គ័នថេក​ មាន​អាសយដ្ឋាន​នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​បើក​ដំណើរការ ពី​ខែ​មករា​ឆ្នាំ​២០១៥ មាន​កម្មករ​ប្រមាណ​២ពាន់នាក់ ដែល​ជំនាញ​ផលិត​ឆ្នាំង​សាក​ទូរស័ព្ទ និង​រុំ​ដុំ​ភ្លើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល