ក្រសួង​ការងារ​ប្រកាស​ឲ្យ​កម្មករ​និយោជិត​សម្រាក​៤​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ អ៊ុង សេរីវុទ្ធ
2015-09-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រសួង​ការងារ​ប្រកាស​ជូនដំណឹង​ឲ្យ​កម្មករ​និយោជិត សម្រាក​ពី​ការងារ​ចំនួន​៤​ថ្ងៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ តុលា ដោយ​លើក​ថ្ងៃ​​អាទិត្យ​១ថ្ងៃ

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​ថ្ងៃ​ទី​២៩ កញ្ញា បាន​ស្នើ​ដល់​ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ បើក​ប្រាក់​ឈ្នួល​កម្មករ​ឲ្យ​បាន​មុន​ពេល​ភ្ជុំ​បិណ្ឌ ឬក៏​ឲ្យ​កម្មករ​ខ្ចី​មុន​(ប្រាក់​បុរេប្រទាន) យ៉ាងតិច​៥០ភាគរយ។

ក្រសួង​ការងារ​បាន​បង្ហាញ​សេចក្ដី​សង្ឃឹម​ថា ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​ទាំងនោះ នឹង​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ក្រុមហ៊ុនមួយចំនួននៅមីនះមិនអនុញ្ញាតអោយនិយោជិក
ឈប់សម្រាកនៅថ្ថៃ១៤ ខែតុលា២០១៥នេះទេ។

Oct 08, 2015 09:58 AM

អ្នក​អាន​អនាមិក

ក្រុមហ៊ុនមួយចំនួននៅមីនះមិនអនុញ្ញាតអោយនិយោជិក
ឈប់សម្រាកនៅថ្ថៃ១៤ ខែតុលា២០១៥នេះទេ។

Oct 08, 2015 09:57 AM

គេហទំព័រ​ទាំងមូល