លោក ប៉ាវ ស៊ីណា ស្នើ​អន្តរាគមន៍​ជួយ​បញ្ឈប់​បង្ខាំង​តំណាង​កម្មករ​៨​នាក់​នៅ​ក្រុង​បាវិត

ដោយ ថា កិត្យា
2015-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំបន់​សេដ្ឋកិច្ច​ពិសេស សានតុង​សាន់សែល (SHANDONG SUNSHEL) ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥
តំបន់​សេដ្ឋកិច្ច​ពិសេស សានតុង​សាន់សែល (SHANDONG SUNSHEL) ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥
RFA/Tha Kitya

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ស្នើ​ឲ្យ​ស្នងការ​ខេត្ត​ស្វាយរៀង អន្តរាគមន៍​ទៅ​កាន់​ថៅកែ​រោងចក្រ ប៊ីយូធីហ៊្វូល វីនដូ (Beautiful Window Cambodia Co., Ltd) ឲ្យ​បញ្ឈប់​សកម្មភាព​បង្ខាំង​តំណាង​សហជីព​កម្មករ​ទាំង ៨​រូប​ក្នុង​បន្ទប់​ក្នុង​ម៉ោង​ធ្វើ​ការ​ជា​បន្ទាន់។

លោក ប៉ាវ ស៊ីណា មើល​ឃើញ​ថា ទង្វើ​របស់​ថៅកែ​រោងចក្រ ប៊ីយូធីហ៊្វូល វីនដូ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សានតុង​សាន់សែល (SHANDONG SUNSHEL) ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នេះ កំពុង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «»។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មេ​រដ្ឋបាល​រោងចក្រ លោក ឆៃ វិរៈឧត្តម បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។

លោក ប៉ាវ ស៊ីណា ឲ្យ​ដឹង​ថា ការ​ចាប់​បង្ខាំង​ខ្លួន​តំណាង​សហជីព​ចលនា​កម្មករ​ចំនួន ៨​នាក់ នៅ​ក្នុង​បន្ទប់​សន្តិសុខ​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​បាន​វិល​ត្រឡប់​ចូល​ទៅ​បំពេញ​ការងារ​វិញ​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ក្រោយ​ពី​កម្មករ​បាន​ផ្អាក​ការងារ ដោយ​ជួប​ជុំ​ធ្វើ​កូដកម្ម​ទាមទារ​អត្ថប្រយោជន៍​ការងារ​ចំនួន ១១​ចំណុច រហូត​ឈាន​ដល់​ផ្ទុះ​ហិង្សា​គប់​ដុំ​ថ្ម​ធ្វើ​ឲ្យ​រោងចក្រ​ខូចខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល