កម្មករ​រោងចក្រ​ជាង​២០០​នាក់​តវ៉ា​រក​​អន្តរាគមន៍​រឿង​ថៅកែ​បញ្ឈប់​កម្មករ​ពី​ការងារ

ដោយ ខែ សុណង
2015-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

កម្មករ​រោងចក្រ​ដេរ​សំលៀកបំពាក់ វៃ ហ្វូល (Wai Full) ជាង ២០០​នាក់ នាំ​គ្នា​តវ៉ា​ឲ្យ​ក្រសួង​ការងារ ​និង​រដ្ឋសភា អន្តរាគមន៍​ករណី​ថៅកែ​រោងចក្រ​ដែល​បញ្ឈប់​កម្មករ​ជាង ១០០​នាក់ បន្ទាប់​ពី​ពួកគេ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា អ្នកស្រី បូ សុភ័ណ្ឌ ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា ពួកគាត់​ដាក់​លិខិត​ចំនួន​ពីរ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រដ្ឋ​សភា នៅ​ពេល​នេះ ដើម្បី​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ករណី​ថៅកែ​រោងចក្រ​បញ្ឈប់​ពួកគាត់​ពី​ការងារ ដោយ​គ្រាន់​តែ​ពួក​គាត់​តវ៉ា​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ៖ «ពួក​ខ្ញុំ​តវ៉ា​រឿង​ប្រាក់​ឈ្នួល ទាមទារ​លុយ​បាយ លុយ​ព្រីម លុយ​ឡាន ហើយ​នៅ​ពេល​យើង​ចេញ​តវ៉ា​កូដកម្ម គេ​បញ្ឈប់ ស្គេន​មេដៃ​លែង​ជាប់​ហ្មង។ ពួក​ខ្ញុំ​ទាំង​អស់​គ្នា​អត់​ព្រម»

កម្មករ​រោងចក្រ​ដេរ​សំលៀកបំពាក់ វៃ ហ្វូល មាន​កម្មករ​ប្រមាណ ១​ពាន់​នាក់ មាន​ទីតាំង​នៅ​ភូមិ​ដំណាក់អំពិល ឃុំ​ពងទឹក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ ពួកគេ​ធ្វើ​កូដកម្ម​តវ៉ា​ឲ្យ​ថៅកែ​បំពេញ​លក្ខខណ្ឌ​ការងារ​ល្អ តាំង​ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​២៨ កក្កដា ប៉ុន្តែ​គ្មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល