គ្រូពេទ្យជំនាញសុខភាពអះអាងថា ការថតឆ្លុះពិនិត្យសុដន់ ឬដោះ ហៅជាភាសាអង់គ្លេសថា ម៉ាមម៉ូក្រាម (Mammogram) អាចជួយកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺមហារីកសុដន់ បើសិនជាការពិនិត្យតាមដាននោះធ្វើបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ។
ការពិនិត្យសុខភាពប្រចាំឆ្នាំនេះ គឺដើម្បីបង្ការទប់ស្កាត់ជាមុន នូវប្រភេទជំងឺផ្សេងៗដែលអាចកើតមានក្នុងរាងកាយរបស់មនុស្សម្នាក់ៗ ជាជាងបណ្ដោយទុកឱ្យជំងឺវិវត្តកាន់តែធ្ងន់ធ្ងរ ទើបស្វែងរកការព្យាបាល ហើយដែលបញ្ហានេះ មានពេលខ្លះគឺយឺតពេល មិនអាចជួយសង្គ្រោះជីវិតបានឡើយ។
គេអាចកត់សំគាល់ថាកុមារកើតជំងឺអូទីហ្សឹម ដោយសារកុមារនោះចូលចិត្តនៅម្នាក់ឯង មិនចាប់អារម្មណ៍ចំពោះអ្នកនៅជុំវិញខ្លួន អាយុដល់២ឆ្នាំហើយមិនទាន់ចេះនិយាយ និងពេលខឹងម្តងៗមិនចង់ឱ្យគេលួងលោមជាដើម។
អនាម័យនៃការលាងសំអាតសាច់ឆៅ និងទុកដាក់ម្ហូបអាហារ មានសារៈសំខាន់ណាស់ ដើម្បីការពារនូវជំងឺមួយចំនួន រួមមានការរាករូស ក្អួតចង្អោរ គ្រុនក្ដៅ និងបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតដល់អ្នកបរិភោគ។
ក្រុមអ្នកជំនាញផ្នែកសុខភាពឲ្យដឹងថា ជំងឺទឹកនោមផ្អែមដែលជាជំងឺរ៉ាំរ៉ៃ គឺជាឃាតករ សម្លាប់ជីវិតមនុស្សដោយស្ងៀមស្ងាត់ ដែលក្នុងនោះជាង ៨០% នៃអ្នកស្លាប់ គឺស្ថិតនៅក្នុងប្រទេសដែលប្រជាពលរដ្ឋមានប្រាក់ចំណូលទាប ឬមធ្យម។
រដូវភ្លៀងធ្លាក់បានចូលមកដល់ គ្រុនឈាម គឺជាជំងឺឆ្លងធ្ងន់ធ្ងរចំពោះកុមារតូចៗ បើសិនជាអាណាព្យាបាលមិនចាប់អារម្មណ៍តាមដានពីស្ថានភាពជំងឺនេះដោយគ្រូពេទ្យនោះទេ ហើយនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។
ក្រសួងសុខាភិបាល បានរកឃើញថា បញ្ហាពុលចំណីអាហារមានការកើនឡើងជារៀងរាល់ឆ្នាំ និងច្រើនតែកើតមានឡើងនៅក្នុងពេលមានពិធីបុណ្យទានផ្សេងៗ ឬមានការជួបជុំគ្នា។ ការពុលចំណីអាហារនេះទៀតសោត ក្រៅអំពីការប៉ះពាល់ដល់សុខភាពដែលគេអាចមើលឃើញភ្លាមៗ ការពុលអាហារបានប៉ះពាល់ដល់សុខភាពយូរអង្វែង ដូចជារលាកក្រពះ ពោះវៀន តម្រងនោម ថ្លើម និងឈានដល់ជំងឺមហារីក ជាដើម។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគដែលនាំឲ្យកើតជំងឺផ្ដាសាយធំ ព្រោះរដូវភ្លៀងធ្លាក់បានមកដល់ហើយ ព្រោះថាគ្រាន់តែចូលដល់ដើមខែពិសាខ ភ្លាម គឺនៅដើមខែឧសភា នេះ ពលរដ្ឋជាង ២០០នាក់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានផ្ទុះជំងឺផ្ដាសាយធំ។
អង្គការសុខភាពពិភពលោក (WHO) បានកំណត់និយមន័យថា មនុស្សចាស់គឺជាមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។ ក្នុងវ័យនេះ ទាំងបុរស និងស្ត្រី បានទទួលការវិវឌ្ឍន៍សុខភាពជាច្រើនដែលអាចឲ្យពួកគាត់ងាយប្រឈមជំងឺផ្សេងៗ ឬអាចមានគ្រោះថ្នាក់ក្នុងជីវិតរស់នៅប្រចាំថ្ងៃដោយយថាហេតុ។