មន្ត្រី​សាលាក្តី​ខ្មែរក្រហម​សុំ​ឱ្យ​មាន​ការស៊ើប​អង្កេត​ថ្មី

សហព្រះរាជឤជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានអំពាវនាវ ឱ្យមាន ការស៊ើបអង្កេតថ្មីទៀត ទៅលើ ឧក្រិដ្ឋកម្ម ទាំងឡាយ ដែលឤចនៅកើតមាន នៅឯ មជ្ឈមណ្ឌលសន្តិសុខ និងមន្ទីរឃុំឃាំងមួយ ក្នុងប្រទេស ឤស៊ីឤគ្នេយ៍ នាអំឡុងពេល នៃសករាជ ដ៏សែនឃោរឃៅ ក្រោមរបប ខ្មែរក្រហមនោះ ។
ដោយ កេសរណ្ណីយ្យា
2008-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រភពព័ត៌មាន របស់អង្គការសហប្រជាជាតិ បានផ្សព្វផ្សាយ ឱ្យដឹងថា សហព្រះរាជឤជ្ញា បានដាក់សំណើនេះ ជាផ្លូវការ ជូនទៅ សហចៅក្រមស៊ើបអង្កេត កាលពីថ្ងៃពុធ សប្តាហ៍នេះ ស្នើឱ្យមាន ការអង្កេតទៅលើ ករណីចោទប្រកាន់នានា ដែលលើកឡើងដោយ អង្គការសង្គមស៊ីវិល ហើយនិង ជនរងគ្រោះជាច្រើន ។

ការចោទប្រកាន់ទាំងនោះ គឺទាក់ទិនទៅនឹង មន្ទីរសន្តិសុខ មួយកន្លែង ដែលនៅទីនោះ ជនកម្ពុជា ជាច្រើននាក់ ត្រូវបានឃុំខ្លួន ដោយខុសច្បាប់ បានបង្ខំឱ្យធ្វើការងារ ដោយគ្មានមនុស្សធម៌ ទទួលរងការធ្វើទារុណកម្ម និងសម្លាប់ ក្នុងអំឡុង រវាងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។

សហព្រះរាជឤជ្ញាអន្តរជាតិ លោក Robert Petit បានមាន ប្រសាសន៍ថា ប្រសិនបើ រកទៅឃើញ មានរឿងពិតប្រាកដ ដូចជា ការចោទប្រកាន់មែននោះ វាគឺជាបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិ ហើយនិងជា ការរំលោភទៅលើ បទព្រហ្មទណ្ឌ ឆ្នាំ១៩៦៥ ដែលឤចនឹង ដាក់ទោសបាន នៅក្រោមច្បាប់ របស់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល