ស.រ.ឤ.​មិន​ទាន់​មាន​គម្រោង​ជួយ​តុលាការ​ខ្មែរ​ក្រហម

សហរដ្ឋឤមេរិក (ស.រ.ឤ.) នៅពុំទាន់មានគម្រោង ឬផែនការ ជួយ តុលាការខ្មែរក្រហម នៅឡើយទេ ។
ដោយ សាន សុវិទ្យ
2008-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ខណៈនេះ គណៈប្រតិភូ អង្គជំនុំជម្រះ ក្នុងតុលាការកម្ពុជា ឬ តុលាការខ្មែរក្រហម កំពុងឋិតនៅឯ បុរីញូវយ៉ក ក្នុងគោលបំណង ស្វែងរក ថវិកាបន្ថែម ពីអង្គការ សហប្រជាជាតិ (អ.ស.ប.) ដើម្បីឱ្យដំណើរការ កាត់ទោស អតីតមេដឹកនាំ របបខ្មែរក្រហម ដែលនៅរស់ ឤចប្រព្រឹត្តទៅបាន​ចប់ចុង​ចប់​ដើម ។

គណៈប្រតិភូនេះរួមមាន លោក ស៊ាន វិសុទ្ធ ប្រធាន ការិយាល័យរដ្ឋបាល លោកស្រីបណ្ឌិត ហេឡិន ចាវិស ប្រធានផ្នែកជាតិ នៃ​ផ្នែក​កិច្ចការ​សាធារណៈ និងលោក ថោង សុជាតិ ប្រធានផ្នែកជាតិ នៃផ្នែកហិរញ្ញវត្ថុ និងថវិកា របស់ តុលាការខ្មែក្រហម ។

ស្តីពីបេសកកម្ម នៅទីបុរីញូវយ៉កលើកនេះ របស់ប្រតិភូ ពីតុលាការខ្មែរក្រហម លោកឯកអគ្គរដ្ឋទូត ស.រ.ឤ. ប្រចាំក្រុងភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ការណីនេះ បង្ហាញថា រដ្ឋាភិបាលកម្ពុជា និងតុលាការខ្មែរក្រហម បានធ្វើឱ្យមាន ការចម្រើនជឿនលឿន មួយជំហានធំ ក្នុងការងាររបស់ខ្លួន ។ ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ស.រ.ឤ. នៅពុំទាន់មាន ផែនការ ផ្តល់ជំនួយដល់ តុលាការខ្មែរក្រហមនេះ នៅឡើយទេ ។

លោកទូត ចូសេហ្វ មូសូមេលី បញ្ជាក់ថា កម្ពុជាជឿជាក់ថា នឹងបានជំនួយពី ប្រទេសជាមិត្ត ផ្សេងៗទៀត ៖ «តាមការយល់ របស់យើង គឺថា រដ្ឋាភិបាលកម្ពុជា មានជំនឿជឿជាក់ យ៉ាងមុតមាំថា ខ្លួននឹងឤចរក ថវិកាគ្រប់គ្រាន់ ពីបណ្តាប្រទេស ផ្សេងៗទៀត ដែលជាមិត្ត របស់ខ្លួន សម្រាប់ សហរដ្ឋឤមេរិក ពុំមានផែនការ ដើម្បីស្វះស្វែងរកថវិកា ដើម្បីជួយ ក្នុងការ... ខ្មែរក្រហមទេ នៅក្នុងពេលនេះ»

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល