ភាគ ៣៤. ប្រវត្តិ គុកតានៃ និង គុកកោះខ្យង

នៅក្នុងនាទី “ប្រវត្តិ នៃដំណើរទៅកាន់ វាលមរណៈ” ក្នុងភាគទី ៣៤ (ក) នេះ វិទ្យុ ឤស៊ីសេរី សូមនាំមកនូវ ប្រវត្តិ គុកតានៃ និង គុកកោះខ្យង មានសេចក្តី ដូចតទៅ ៖
ដោយ ជីវិតា
2007-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្ថិតនៅក្នុងភូមិតានៃ ដែលមានទីតាំងពី ២០០ម៉ែត្រ ទៅ ៣០០ម៉ែត្រ ពីផ្លូវជាតិលេខ ៤ ក្នុងស្រុកព្រៃនប់ ក្រុងកំពង់សោម គុកតានៃ ជាមន្ទីរសន្តិសុខ សម្ងាត់ មួយកន្លែងទៀត នៃរបបខ្មែរក្រហម ។ ជនទាំងឡាយណា ដែលត្រូវបាន អង្គការខ្មែរក្រហម ចាត់ទុកថា ជាខ្មាំងរបស់បដិវត្តន៍ ត្រូវបាននាំទៅកាន់ទីនោះ ។ តើមនុស្ស ប្រភេទណាខ្លះ ដែលឤចត្រូវបាន អង្គការខ្មែរក្រហម ចាត់ទុកថាជាខ្មាំងនោះ ?

រយៈកាលជាច្រើនខែ បន្ទាប់ពីដណ្តើមអំណាចបានទាំងស្រុង ក្នុងខែមេសា ឆ្នាំ ១៩៧៥ ពីរបប សាធារណរដ្ឋ នៃលោកសេនាប្រមុខ លន់ នល់ ដែលពោរពេញ ទៅដោយ ការប្រព្រឹត្ត អំពើពុករលួយនោះ បុគ្គលិកមន្ត្រីរដ្ឋការ និងបញ្ញវ័ន្ត នៃរបបមុន ក៏នៅតែជា គោលដៅ របស់អង្គការខ្មែរក្រហម ដដែល ។ ពួកគេត្រូវបានទទួល ការរើសអើង និង បែងចែកវណ្ណៈ ព្រមទាំង ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ ។

លោក មឿង សុន អ្នកនិពន្ធសៀវភៅឈ្មោះ ន្ជ្ង ត្ទ្ឈ្ធ្ណ្ឍ្ង្ទ ្ណ្ច ្ន្ជ្ង ដ្ជ្ឌ្ង្ទ ទ្ណ្ប្ឆ្ង ដែលមានន័យថា šអ្នកទោសខ្មែរក្រហម› និងជា អតីតបញ្ញវ័ន្តខ្មែរ ធ្វើការនៅតំបន់រាម ក្រុងកំពង់សោម មិនត្រឹមតែយល់ព្រម ផ្តល់បទសម្ភាសន៍ ដល់វិទ្យុឤស៊ីសេរី ប៉ុណ្ណោះទេ ប៉ុន្តែ លោកថែមទាំង នាំក្រុមអ្នកស្រាវជ្រាវយើង ទៅកាន់ អតីតគុកតានៃ និងកោះខ្យង ដែលលោកធ្លាប់ជាប់ឃុំ នៅទីនោះ ដើម្បីឱ្យមើលឃើញ ផ្ទាល់ភ្នែកទៀតផង ។

លោក មឿង សុន និងភរិយាគឺលោកស្រី ផល្លី ដែលកំពុង មានផ្ទៃពោះ នៅពេលនោះ ព្រមទាំង កូនតូចៗ ពីរនាក់ទៀត ផងនោះ ត្រូវបានចាប់ខ្លួន ទៅកាន់គុកតានៃ ។

លោក មឿង សុន បានឱ្យដឹងថា ៖ šគុកហ្នឹង វានៅបណ្តោយថ្ងៃ អ៊¥ចឹងមួយ គុកធំណា៎ នេះ នៅម្តុំអស់ហ្នឹង ។ យើងធ្លាប់គាស់គល់...› ។

អ្នកស្រី ផល្លី បានបន្ថែមថា ៖ š...ពេលបត់ឡានចូលមក យើងឃើញ ងងឹតឈឹងហើយ យើងនឹកឃើញថា អត់មានគេ ចាប់ដាក់គុកទេ ។ គាត់គេចងដៃហើយ ពេលចុះពីឡានហ្ស៊ីប ពេលយប់ ។ ខ្ញុំចេះតែកេះគាត់ ខ្ញុំថា គេយកយើង ទៅវ៉ៃចោលហើយ ។ ហើយ កូនស្រីខ្ញុំមួយហ្នឹង ឤយុប្រហែល ៦ ឆ្នាំ វាខ្វាក់មាន វាដើរអត់បានទេ ព្រោះងងឹត ហើយដើរចេះតែ កាត់អង្គត់ ។ ខ្ញុំពោះធំផង ដើរប្រហែលជា បាន ៥នាទី ឃើញភ្លើងផ្លុងៗ ឃើញដំបូលគុក ។ ដល់នោះ គេច្រានចូល គុកតែម្តង› ។

ដើម្បីបញ្ជាក់ឱ្យបានច្បាស់ អំពីវត្តមាន នៃគុកតានៃ យើងក៏បានសាកសួរ អ្នកស្រុកមូលដ្ឋាន នៅទីនោះផងដែរ ។

លោក ឡេង ម៉ានិត ដែលបានរស់នៅ ក្នុងភូមិតានៃ តាំងពីសម័យ ខ្មែរក្រហម រៀងរហូតមកនោះ បានបញ្ជាក់ ដូច្នេះថា ៖ šជំនាន់ហ្នុង ខ្ញុំជាកុមារ កុមារកាច់ជីរ ប៉ុន្តែ គ្រប់គ្រងក្នុងកុមារ ចំនួន ១២នាក់ ដឹកដំឡូង ដើរចែកតាមចង្ក្រាន ដំឡូង ហើយនិងពោត ។ គ្រាន់តែដឹងថា កន្លែងហ្នឹង វាមានគុក ហើយនិង យោធាគេនៅ ។ ខាងត្បូង ផ្លូវកែវផុសអីហ្នឹង គឺជាផ្ទះ សម្រាប់កម្មាភិបាល គេ ឬក៏ទាហាន ឬក៏ បុគ្គលិកគេនៅ ។ បងជីទួតមួយខ្ញុំ គាត់ធ្វើការ នៅកន្លែងហ្នឹងដែរ ។ ហើយ ចង់ចូលមកលេង ជាមួយគាត់ គាត់ប្រាប់ថា មិនបាច់ចូលទេ កន្លែងនេះ គេហាម អត់ឱ្យចូលទេ ។ ជំនាន់ ១៩៧៩ ឬ ១៩៨០ យើងជីកកកាយ រកមាសរកអីហ្នឹង ។ ឃើញឈើមួយដើមៗ គេធ្វើខ្នោះ សម្រាប់ដាក់កជើងមនុស្ស ហើយដំបូលប្រក់ស្បូវ ធ្វើដូចក្រោលគោអ៊¥ចឹង គុកវាធ្វើអ៊¥ចឹង ។ មើលកន្លែងណា ឱ្យតែឃើញមានខោ មានឤវចាស់ៗ អីហ្នឹង...› ។

បើគេធ្វើដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ ទីក្រុងកំពុងសោម អតីតទីតាំង គុកតានៃ ស្ថិតនៅ ខាងឆ្វេងដៃ ដែលបច្ចុប្បន្ន ត្រូវបានជំនួសដោយ ចម្ការដូងប្រេង របស់ លោកឧកញ៉ា ម៉ុង ឫទ្ធី ។ អតីតអ្នកទោសបដិវត្តន៍ របបខ្មែរក្រហម គឺលោក មឿង សុន បានរំឮកអំពី ទិដ្ឋភាព និង ទារុណកម្ម នៅក្នុងគុកតានៃ ដូច្នេះថា ៖ šគុកតានៃនេះ ជាគុកមួយនៅតំបន់ គេយកពីពួក នៅខាងកំពង់សោម នៅព្រៃនប់អី ជិតៗហ្នឹង គេយកមកដាក់ ។ ឧបករណ៍សួរចម្លើយ មិនមានលក្ខណៈ ប្រើប្រាស់ខ្សែភ្លើង ប្រើអី ជ្រលក់ទឹកអី មានតែវ៉ៃៗយើង រហូតដល់ងាប់ក៏មានដែរ ឬក៏វ៉ៃយើង គ្រាំគ្រាអ៊¥ចឹង ។ គេដាក់ នៅក្នុងរោងមួយ ហើយធ្វើក្តារវែង ឱ្យយើងដេកនៅហ្នឹងទៅ គេដាក់ខ្នោះជើង ។ ជើងហ្នឹង គេយកឈើពីរដើម ឈើជ្រុងពីរ ដាក់គៀបជាប់គ្នា អ៊¥ចឹងទៅ គេធ្វើប្រឡោះៗ កជើងហ្នឹងទៅ ហើយធ្វើក្នៀប កៀបកជើងទាំងពីរ តែម្តង ។ តែនៅពេលណា ដែលមនុស្ស មកច្រើនពេក ព្រោះធម្មតា ក្នុងមនុស្សម្នាក់ គេឱ្យដាក់ជើងពីរ តែមានពេលខ្លះ មនុស្ស មកច្រើនពេក ខ្នោះហ្នឹង វាប្រហោងជើងហ្នឹង អត់គ្រប់ ។ អ៊¥ចឹង វាត្រូវឱ្យអនុញ្ញាត ឱ្យម្នាក់ដក ជើងមួយចេញ ដើម្បីយកឱ្យម្នាក់ទៀត យកស៊កជើង ។ នៅពេលសួរចម្លើយ យើងគ្រាន់តែ សង្កេតឃើញ មានអ្នកទោសខ្លះ បានត្រឡប់មកវិញ ហើយអ្នកទោសខ្លះ ទៅបាត់តែម្តង ។ ពេលហ្នឹង ខ្ញុំក៏មិនទាន់សូវ យល់ច្បាស់ថា អ្នកទៅហ្នឹង ដែលទៅបាត់ហ្នឹង គេយកទៅណាទេ តែដល់ ពេលក្រោយមក បានយើងឮសូរ គេនិយាយថា ទៅសួរចម្លើយហ្នឹង...› ។

លោកស្រី ផល្លី ភរិយារបស់លោក មឿង សុន ក៏បានរំឮកដែរថា ៖ šកម្មាភិបាលធំហ្នឹង គាត់ហ្នឹងឈ្មោះ កេង ។ ចូលមកដល់ គាត់ថា មួយណាឈ្មោះពេទ្យ ផល្លី ខ្ញុំថា ខ្ញុំ ។ ឯណាប្តី ? ខ្ញុំក៏ចង្អុលទៅ គ្រួសារខ្ញុំ ក្នុងឤគារជាមួយគ្នា គេធ្វើ ប្រឡោះកណ្តាល ប៉ុន្តែរានសងខាង ខាងស្រីៗ មួយជួរទៅ គេអត់ដាក់ខ្នោះទេ បើប្រុសៗ គេសុទ្ធតែ ដាក់ខ្នោះជើង ហើយនិងចងដៃ ។ កម្មាភិបាល កេងហ្នឹង ទៅដល់ ហៅសួរឈ្មោះខ្ញុំ ភ្លាមតែម្តង ។ ខ្ញុំចេះតែឆ្ងល់ថា ម៉េចក៏ស្គាល់ឈ្មោះខ្ញុំ ? ពីដើមខ្ញុំធ្វើឆ្មប ។ ពេលនោះ គាត់ក៏បានងារ មកសួរប្តីខ្ញុំ...› ។

លោក មឿង សុន បានឱ្យដឹងថែមថា ៖ š...ពេលនោះ គាត់សួរ ថាតើ យើងរៀងសូត្រ នៅឯណា ។ ខ្ញុំប្រាប់ថា ខ្ញុំធ្លាប់រៀន នៅសាលាបច្ចេកទេស គីឡូលេខ ៦ ហៅ សាលាដែកហ្នឹង គេហៅថា វិចិត្រសិល្បៈ និងមុខរបរហ្នឹង ។ វាចៃដន្យ នៅក្នុងសាលាហ្នឹង មានមិត្តភក្តិគាត់ ដែលនៅតាកែវ ហើយមិត្តកេងហ្នឹង គាត់ជាអតីតគ្រូបង្រៀន ហើយគាត់មាន ដើមកំណើត នៅតាកែវដែរ...› ។

ក្រោយពីបានដឹងថា លោក មឿង សុន មានជំនាញ ជួសជុល គ្រឿងចក្រ និង ឧបករណ៍ផ្សេងៗ ថ្នាក់ដឹកនាំខ្មែរក្រហម នៃគុកតានៃ ក៏បានចាប់ផ្តើម ប្រើប្រាស់លោក ។ បន្តិចម្តងៗ លោក មឿង សុន កាន់តែទទួលបាន ការទុកចិត្តពីឤជ្ញាធរ ឬ កម្មាភិបាលខ្មែរក្រហម នៅទីនោះ រហូតដល់លោក ត្រូវបានអនុញ្ញាត ឱ្យធ្វើការ នៅខាងក្រៅគុក ដែលក្នុងនោះ រួមមានការងារ កប់សាកសព អ្នកទោសជាដើម ។

លោក មឿង សុន បានមានប្រសាសន៍ថា ៖ šដល់គេទុកចិត្ត ថែមទៀតទៅ ក៏គេឱ្យយើង ខ្ញុំបានទៅទទួល ភារកិច្ចមួយទៀត គឺអូសខ្មោច យកទៅកប់ចោល ។ ពេលដែលយើង អូសខ្មោច យកទៅកប់ចោល ទាល់តែ អ្នកទោសហ្នឹង គេមាន ការទុកចិត្តណាស់ បានគេឱ្យយើង យកទៅកប់ ។ យោធា ការពារសន្តិសុខហ្នឹង គាត់ប្រាប់ ខ្ញុំថា ”តាជាងឯង អង្គការទុកចិត្តហើយ បានឱ្យភារកិច្ចយើង ទៅកប់ខ្មោច កប់អីអ៊¥ចឹង ។ តែអត់ត្រូវ និយាយប្រាប់គេទេ” ។ ហេតុអីបានជា វាជាតួនាទីសំខាន់ ? ពីព្រោះ ជាទូទៅ អ្នកដែលចូលមក កន្លែងនេះ គេមិនមែនថា យកមកសម្លាប់ ឬយកមក ដាក់គុកទេ ។ គេថា បញ្ជូនមកធ្វើការ ។ ទីពីរទៀត ពេលយើង ដឹកសាកសព ចេញទៅក្រៅ យើងដាក់នៅលើ រទេះអូស អូសចេញទៅ យើងដឹងនូវកន្លែងណា ដែលគេកប់អី ទាំងអស់ ។ ម៉្លោះហើយ វាជាកន្លែងលាក់ការណ៍ របស់ ពួកខ្មែរក្រហមផង ។ យើងឤចដឹង អត្តសញ្ញាណ របស់អ្នកណា ដែលស្លាប់នោះទៀត ។ ម៉្លោះហើយ ជាទូទៅ គេច្រើនប្រើតែពួក អ្នកសន្តិសុខគ្នាគេហ្នឹងទេ ដែលមានតួនាទី ដើរកប់ខ្មោចហ្នឹង ។ នៅពេលហ្នឹងឯង គឺខ្ញុំខ្សោយណាស់ តែមានការអបអរសាទរ ទទួលការងារហ្នឹង ដោយសារ ពេលដែលយើងចេញទៅហ្នឹង យើងបានទៅដើរបេះ ផ្លែគុយ ផ្លែញិញ ផ្លែអី ដែលនៅក្នុងព្រៃ ដែលកប់ខ្មោចហ្នឹង មានស្អី ដែលយើងជួប ដែលយើងទ ទួលទានបានហ្នឹង បេះស្លឹកឈើ ត្រួយឈើ ដូចត្រួយតាមូង ត្រួយអីហ្នឹង យកមកឱ្យប្រពន្ធ បុកលាយជាមួយនឹង អំបិលហ្នឹងទៅ ទទួលទាន ជាមួយបបរ ដែលគេចែកហ្នឹង ។ បើយើង នៅខាងក្នុងគុកហ្នឹង យើងគ្មានបាន...› ។

រយៈពេលជាច្រើនខែក្រោយមក អំឡុងពេល ស្ថិតនៅក្នុង គុកតានៃ លោកស្រី ផល្លី សម្រាលបាន កូនប្រុសមួយ ។ ដោយយល់ឃើញថា នឹងត្រូវ អង្គការខ្មែរក្រហម កម្ទេចចោល ទាំងអស់គ្នា លោកស្រី ផល្លី និងស្វាមី ពុំបានខ្វាយខ្វល់ អំពីការរកឈ្មោះ ដាក់ឱ្យ កូនខ្លួនឡើយ ។ រយៈពេល មួយខែក្រោយមក ដោយសារគ្មានទឹកដោះ និង ចំណីឤហារបំប៉ន កូនង៉ា ដែលមិនទាន់មានឈ្មោះ នៅឡើយនោះ ក៏បានលាចាកលោក នេះទៅ ។ បន្តិចក្រោយមក កូនតូចៗពីរនាក់ទៀត ក៏បានស្លាប់ ជាបន្តបន្ទាប់ ។ ពេលនោះហើយ លោក មឿង សុន ដែលមានភារកិច្ច ជាអ្នកកប់ សាកសពអ្នកទោសនោះ ក៏បានបញ្ចុះសាកសពកូនៗ របស់លោក ដោយផ្ទាល់ដៃផងដែរ ។

បើទោះជាមិនដែលសង្ឃឹមថា ឤចនឹងរស់ជីវិត ដែលជារឿង សឹងតែមិនឤច កើតមានឡើយនោះ លោក មឿង សុន និងភរិយា ត្រូវបានដោះលែង ពីគុកតានៃ ។ ប៉ុន្តែ ភាពរីករាយ ចំពោះ សេរីភាពរបស់ លោក មឿង សុន ពុំបានស្ថិតស្ថេរ យូរអង្វែងឡើយ ។

លោក មឿង សុន បានឱ្យដឹងថា ៖ šឆ្នាំ ១៩៧៦ ចេញពីគុកតានៃ មកនៅ សហករណ៍ទីពីរ វាលរេញហ្នឹង រហូតដល់ឆ្នាំ ១៩៧៧ នៅពេលហ្នឹង គឺមាន ការបោសសម្អាត នៅក្នុងប្រជាពលរដ្ឋ ដែលជាអ្នកមូលដ្ឋានផង និងប្រជាពលរដ្ឋ ១៧ មេសា ផង ។ ហើយនៅពេលហ្នឹងឯង គេចាប់ចងខ្ញុំ មកកោះខ្យងហ្នឹង ។ មកដល់ហ្នឹង ប្រហែលជា ខ្ទង់ម៉ោងជិត ១១យប់ ។ ខ្ញុំដើរចូលទៅក្នុងគុក ខ្ញុំឃើញមាន ចង្កៀងប្រេងកាត ពីរនៅក្នុងហ្នឹង ។ ហើយមើលទៅ ឃើញសុទ្ធតែមនុស្ស គេដេកពេញ នៅក្នុងគុកហ្នឹង ។ ខ្ញុំមានការភិតភ័យ តក់ស្លុតណាស់› ។

ក្រោយមក យើងក៏បានធ្វើដំណើរស្វែងរក អតីតគុកកោះខ្យង ដែលជាគុកសម្ងាត់នេះ មួយទៀត ។ ផ្អែកតាមរូបគំនូរ លើក្របសៀវភៅ šអ្នកទោសខ្មែរក្រហម› គុកកោះខ្យង មានទីតាំង នៅមិនឆ្ងាយពីមាត់សមុទ្រទេ ។ ពីទីក្រុងភ្នំពេញ រថយន្តយើង បានបរចុះ ខាងឆ្វេងដៃ ពីផ្លូវជាតិលេខ ៤ កាត់តាមភូមិស្រែចាម តម្រង់ទៅ ខាងមាត់សមុទ្រ ។ ជិត ៣០ឆ្នាំ បានកន្លងផុតទៅហើយ ការប្រែប្រួល នៃភូមិសាស្ត្រ នៅទីនោះ មិនឤចជួយ អតីតអ្នកទោស ខ្មែរក្រហម មឿង សុន សម្គាល់ទីតាំងគុក ដែលលោក ធ្លាប់រស់នៅ ក្នុងនោះ បានឡើយ ។ កត្តានេះ វាមិនខុសគ្នា ទៅនឹងវត្ថុតាង សម្រាប់លើកយកមក ប្រើប្រាស់ ក្នុងតុលាការ សម្រាប់ដាក់បន្ទុក លើជនជាប់ចោទទេ ។

ប្រសិន បើពេលវេលា កន្លងផុតទៅ កាន់តែយូរ ភស្តុតាង សម្រាប់ដាក់បន្ទុក លើជនជាប់ចោទ កាន់តែរិចរិល និង រលាយរូបសូន្យសុង អស់ទៅផងដែរ ។ ទោះជា យ៉ាងណាក៏ដោយ យើងបានជួប សាក្សីជាច្រើននាក់ ដែលបានអះឤងថា ប្រាកដជាមាន គុកខ្មែរក្រហម នៅទីនោះមែន ។ ក្នុងចំណោមនោះ មានលោក ហុង ងូ ជាអ្នកមូលដ្ឋាន ដែលបានរស់នៅជិតនោះ តាំងពីសម័យ ខ្មែរក្រហមមក ។

លោក មឿង សុន បានឱ្យដឹងថា ៖ šគុកមួយវែង បើកន្លែងវាស្នាក់នៅ នៅទីនេះ ។ កន្លែងវាយចោល នៅម្តុំហ្នឹងហើយ កប់ម្តុំហ្នឹង មួយជួរហ្នឹង សុទ្ធតែខ្មោច ។ ពួកហ្នឹង ជីកសុទ្ធតែប៉ះ ទាំងអស់ហ្នឹង ។ កាលហ្នឹង ខ្ញុំជីកមួយជួរ ហ្នឹង សុទ្ធតែខ្មោច› ។

ក្រោយពីបានជាប់ឃុំ នៅក្នុងគុកកោះខ្យង អស់រយៈពេល ជាច្រើនខែ លោក មឿង សុន ត្រូវបាន អង្គការខ្មែរក្រហម បញ្ជូនត្រឡប់ទៅកាន់ គុកតានៃវិញ ។

លោក មឿង សុន បានឱ្យដឹងថា ៖ šពីកោះខ្យង វិលមកកាន់ គុកកោះតានៃ ហ្នឹងវិញ ពេលយួន ចូលមកកាន់តែកៀក គេរើចេញពីគុក ហ្នឹងទៅ› ។

ក្នុងដំណើររត់គេចចេញពី កងទ័ពវៀតណាម ដែលដេញតាម ពីក្រោយនោះ លោក មឿង សុន បានឆក់ឱកាស គេចខ្លួនពី កងទ័ពខ្មែរក្រហម រត់ចូលទៅក្នុង ប្រទេសថៃ ។ នៅទីបំផុត លោកត្រូវបានទៅតាំង ទីលំនៅថ្មី នៅប្រទេសបារាំង ក្នុងនាម ជាជនភៀសខ្លួន ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល