ភាគ ៣៥. សម្ភាស អតីតអ្នកជាប់គុក នៅតានៃ និងកោះខ្យង (គ)

នៅក្នុងនាទី “ប្រវត្តិ នៃដំណើរទៅកាន់ វាលមរណៈ” ក្នុងភាគទី ៣៥ (គ) នេះ វិទ្យុ ឤស៊ីសេរី សូមនាំមកនូវ បទសម្ភាសន៍ ជាមួយ អតីតអ្នកជាប់គុក នៅតានៃ និងកោះខ្យង មានសេចក្តី ដូចតទៅ ៖
ដោយ ជីវិតា
2007-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ជីវិតា ៖ នៅពេលដែលខ្មែរក្រហម សួរចម្លើយលោក តើមានការវាយដំទេ ?

មឿង សុន ៖ គេអត់បានវាយដំ តែខ្ញុំបានរៀបរាប់ ។ តែខ្ញុំមានឤរម្មណ៍មួយ ដឹងថា អ្វីដែលខ្ញុំ គេអត់បានវាយដំ ហើយគេឱ្យរស់ ដោយសារពេលគេ សួរចម្លើយហ្នឹងទៅ ខ្ញុំរៀបរាប់ កាលពីខ្ញុំធ្វើការ នៅតាំងពីក្រុមហ៊ុន រោងចក្រប្រេងកាត រហូតដល់ខ្ញុំ ទៅធ្វើមេការ ដឹកនាំសំណង់ នៅកំពង់ផែរាម ក្នុងបន្ទាយរាមហ្នឹង វាមាន ក្រុមពួក សមាជិកខ្មែរក្រហម ជាទាហានខ្មែរក្រហម ជាអ្នកយកការណ៍ របស់ខ្មែរក្រហម ទៅបន្លំធ្វើការ នៅក្នុងហ្នឹង ។

ហើយ នៅពេលហ្នឹងឯង ខ្ញុំបានរៀបរាប់អំពី ការងារ របស់ខ្ញុំទៅ មានពាក្យមួយ គេបន្លុយប្រាប់មកខ្ញុំវិញ គឺថា ជីវិតរបស់ខ្ញុំនេះ គេឱ្យខ្ញុំ មកលាងខ្លួន ឱ្យមកកសាងខ្លួន គេយោគយល់ ដោយសារគេ ទុកខ្ញុំថា ជាកូនកសិករ ជាកូនប្រជាជន ដែលមិនមាន ពាក់ព័ន្ធនឹង អំពើពុករលួយ និងការជិះជាន់ របស់អ្នកក្រីក្រ ។

ពេលគេប្រើពាក្យហ្នឹង ខ្ញុំនឹកឃើញគេ ដោយសារគេមាន ការគាំទ្រ ពីរបាយការណ៍ ពីខ្មែរក្រហម នៅក្នុងមូលដ្ឋាន ដែលគេធ្លាប់ស្គាល់ ធ្វើការជាមួយខ្ញុំ នៅក្នុងសម័យ លន់ នល់ ពេលធ្វើផែហ្នឹង ។ ហើយខ្ញុំ មិនដែលបានប្រព្រឹត្ត អំពើពុករលួយ កេងប្រវ័ញ្ច ប្រាក់ខែកម្មករ ។ នៅពេលហ្នឹងហើយ ដែលជាឱកាស ដែលអ្នកអស់ហ្នឹង គេបានជួយទុកជីវិតឱ្យខ្ញុំ ។ ហើយមុន គេឱ្យវិលត្រឡប់មក កន្លែងវិញ គេប្រាប់ខ្ញុំ ឱ្យត្រូវកសាងខ្លួន ព្រោះអង្គការពិនិត្យថា ឃើញខ្ញុំជាកូនប្រជាជន ។

ជីវិតា ៖ សូមលោករៀបរាប់បន្តិច អំពីសភាពរស់នៅ ក្នុងគុកភូមិតានៃនេះ ហើយថា ដូចជាការដេកពួន ការហូបចុក ហើយនិង ការធ្វើទារុណកម្ម ។ ឥឡូវ សូមចាប់ផ្តើម ការហូបចុកមុនចុះ ?

មឿង សុន ៖ នៅក្នុងគុកនេះ ទោះបីជា នៅចុងឆ្នាំ ១៩៧៥ ហ្នឹងមិនទាន់មាន ការខ្វះខាតទេ គឺនៅអង្ករស្រូវអី មានច្រើនណាស់ ហើយនៅពេល រដូវច្រូតកាត់ ទៀតផង ។ ទើបពេលខ្ញុំ ចូលគុកហ្នឹង គឺយើងទើបតែ ច្រូតកាត់ហើយ គឺនៅក្នុង ចុងខែវិច្ឆិកា គេចាប់ច្រូតស្រូវអីមានពេញ ជង្រុកអីហើយ ។ ក៏ប៉ុន្តែ គេអត់ឱ្យយើង រស់ដោយស្រួលទេ មិនឱ្យយើង ទទួលទានបរិបូរណ៍ទេ ពីព្រោះ នយោបាយ ខ្មែរក្រហម គឺថា តែយើងចូលមក កសាងខ្លួន គេមិនប្រើយើងថា ជាអ្នកទោសទេ គេថា ឱ្យមកកសាងខ្លួន បានន័យថា យើងមកនៅក្នុងគុក ម៉្លោះហើយ គេមិនឱ្យ យើងស្រួល ឱ្យល្អ ដូចជាអ្នកគេនៅក្រៅទេ គេត្រូវតែ ធ្វើទារុណកម្ម ធ្វើឱ្យយើងរស់ ដោយពិបាក ។

ហេតុដូច្នេះ គេឱ្យយើងទទួលទានបបរ កាលហ្នឹង បានបបរ ប្រហែលជាពីរវែក ។ បបរហ្នឹង គឺរាវៗទេ ។ តែបើយើងមានសំណាង ឧបមាថា គេដួសពីលើៗ អស់ទៅហើយ យើងនៅដួស ចុងក្រោយគេ ចាប់យក ចុងក្រោយគេ យើងបានកាក បន្តិចទៅ ឤហ្នឹងហេងយើងទៅ ។ អ៊¥ចឹង បានពេលខ្លះ ខ្ញុំចេះតែ សម្លឹងមើលថា តើគេដួសបបរហ្នឹង គេដួសចាប់ពី ខាងណាមក ។

ហើយបើកាលណា គេដួសមក អ៊¥ចឹងទៅ ហើយខ្ញុំ នៅរៀងចុងគេ ខ្ញុំនឹកសង្ឃឹមថា បើដល់ចុងគេទៅ គេដួសទឹកៗ ឡើងទៅលើទៅ ឤក្រោមរៀងកក រៀងក្រាស់បន្តិចទៅ ហើយនៅសល់បាតឆ្នាំង អីទៅ ។ ជួនណា បើគេឤណិតទៅ គេដួសប្រមូលឱ្យយើង ទៅបង្គ្រប់ទៅ ។ ហើយខ្ញុំនៅអង្គុយ ប្រហែលជាចុងគេ ទីបួនទីប្រាំ នៅចុងក្រោយ ។ ក៏ប៉ុន្តែ ជួនពេលខ្លះ គេចាប់ចែក ពីដើមទៅចុង ជួនកាលគេផ្លាស់ប្តូរពីចុង មកដើម វាអត់ទៀងទេ ម្តងយើងបានគោក ម្តងយើងបានរាវ អ៊¥ចឹងទៅ ។

ជីវិតា ៖ ហើយមួយថ្ងៃ ប៉ុន្មានពេលដែរ ? មឿង សុន ៖ មួយថ្ងៃ គេឱ្យយើង ពីរពេលទេ គឺពេលថ្ងៃត្រង់ម៉ោង ១១ និងពេលល្ងាច ម៉ោង ៥ យប់ ។

ជីវិតា ៖ ជាទូទៅម្ហូបអីដែរ? មឿង សុន ៖ អត់មានម្ហូបអីទេ គឺចែកអំបិល ។ គេឱ្យអំបិលយើង ទទួលទាន ជាមួយនឹងបបរ ហ្នឹងតែម្តង ។ ឯចំពោះ កាលពីដំបូងភ្លាម គឺអ្នកទោស គឺគេអត់មាន ក្រៅពីការហូបចុក ហើយនិង យើងអត់ទាន់មានការងារអី ធ្វើទេ គឺថា គេសួរចម្លើយអីហើយ គឺមួយថ្ងៃពីរ ក្រោយមក យប់ឡើង គេនាំបញ្ចេញយកទៅ វាយចោលហើយ ។ តែគេ មិនដែលប្រាប់យើងថា ប្រាប់អ្នកហ្នឹង ឯងថា គេយកទៅណាទេ ។ គេហៅថា ឱ្យវិលទៅ សហករណ៍វិញ ឬក៏ឱ្យទៅធ្វើការ គេប្រើតែ ពាក្យប៉ុណ្ណឹង ។

ជីវិតា ៖ ហេតុដូចម្តេច បានជាលោកដឹងថា គេយកទៅវាយចោល ?

មឿង សុន ៖ ហេតុតែយើងដឹងថា គេយកទៅវាយចោល នៅពេលដែលខ្ញុំ បានរួចខ្លួនចេញពី ក្នុងគុក មកជាអ្នកទោស គេហៅថា អ្នកកសាងខ្លួន បានចេញមកធ្វើការ នៅក្នុងគុក កាប់គាស់ គល់ឈើ នៅពេលហ្នឹងហើយ ដែលយើងមានឱកាស យើងមានបានជជែក និយាយ ជាមួយ អ្នកផ្សេងទៀត ឬក៏យើងបាននិយាយ ជាមួយនឹង ពួកអ្នកសន្តិសុខ កងការពារ របស់ពួកវា ។ ជួនកាល ក្មេងៗខ្លះ វាស្រឡាញ់រាប់ឤនយើង វាឤចនិយាយប្រាប់យើង នូវការពិត ដោយសារ វាមានការទំនុកចិត្ត និងជាមនោសញ្ចេតនា ចំពោះយើងហ្នឹង ។

ជីវិតា ៖ ហើយមុនទៅដល់ ចំណុចហ្នឹង ខ្ញុំសូមជម្រាបសួរ នៅពេលដែលលោក ជាប់នៅក្នុងគុកហ្នឹង ខ្ញុំប្រៀបធៀប នៅគុកមន្ទីរ ស-២១ ឬ គុកទួលស្លែង គឺថា អ្នកទោស គេដាក់ខ្នោះ ហើយគេ ហាមនិយាយគ្នា ។ តើចំពោះលោក ជាប់នៅក្នុងគុក តានៃនេះ មានសភាពបែបណា ហើយគេ អនុញ្ញាតឱ្យយ៉ាងម៉េចដែរ ក្នុងការនិយាយគ្នា ?

មឿង សុន ៖ បើយើងប្រៀបធៀបអំពីលក្ខណៈ ប្រើឧបករណ៍ប្រើប្រាស់ សួរចម្លើយ ខ្ញុំឃើញគុក ស-២១ នេះ គឺធ្ងន់ជាង នៅគុកតានៃនេះ ពីព្រោះគុកតានៃនេះ ជាគុក មួយនៅតំបន់ គេយកពីពួក នៅខាងកំពង់សោម នៅព្រៃនប់អី ជិតៗហ្នឹង គេយកមកដាក់ ។ ម៉្លោះហើយ ឧបករណ៍ សួរចម្លើយ មិនមានលក្ខណៈ ប្រើប្រាស់ខ្សែភ្លើង ប្រើអី ជ្រមុជទឹកអី ដូចនៅឯណោះទេ ។

មានតែវាយ វាយទាល់តែដល់ងាប់ ក៏មានដែរ ឬក៏ វាយយើង គ្រាំគ្រាអ៊¥ចឹង ។ សួរចម្លើយ តាមលក្ខណៈហ្នឹងទេ ។ ហើយ ការដាក់ហ្នឹង ក៏គេដាក់ នៅក្នុងរោងមួយ ហើយធ្វើក្តារវែង អ៊¥ចឹងទៅ ឱ្យយើង ដេកនៅហ្នឹងទៅ គេដាក់តែខ្នោះជើង ។ ជើងហ្នឹង គេយកឈើពីរដើម ឈើជ្រុងពីរដាក់កៀប ជាប់គ្នា អ៊¥ចឹងទៅ គេធ្វើប្រឡោះៗ កជើងហ្នឹងទៅ ហើយគេធ្វើក្នៀប កៀបកជើងយើង អ៊¥ចឹងទៅ ។

ជីវិតា ៖ កៀបជើងទាំងពីរ ឬតែមួយ ? មឿង សុន ៖ ទាំងពីរ ដាក់ជើងទាំងពីរ តែម្តង ។ នៅពេលណាដែលមនុស្ស មកច្រើនពេក ព្រោះធម្មតា ក្នុងមនុស្សម្នាក់ គេឱ្យដាក់ជើងពីរ ។ តែមានពេលខ្លះ មនុស្សមកច្រើនពេក ខ្នោះហ្នឹង ប្រហោងជើងហ្នឹង អត់គ្រប់ អ៊¥ចឹង ត្រូវឱ្យអនុញ្ញាត ឱ្យម្នាក់ដកជើងចេញ ដើម្បីយកម្នាក់ទៀត យកស៊កជើង ឱ្យដាក់រន្ធមួយទៀត ។

អ៊¥ចឹង បានន័យថា រន្ធពីរ ពេលណា មានអ្នកទោស មកច្រើន គេមិនទាន់យក វាយចោលអស់ ហើយយកមក ចូលញាត់គ្នាច្រើន វាខ្វះខ្នោះ អ៊¥ចឹងគេ យកមនុស្សម្នាក់ ដាក់ជើងតែមួយចំហៀងទៅ ក៏មាន ។ តែបើកាលណាសល់ ឤហ្នឹង គេដាក់ជើង ទាំងពីរ ។

ហើយគេមានដល់អ្នកទោសខ្លះ ដែលគេមានការបារម្ភភិតភ័យ ពីសុវត្ថិភាព អ្នកទោសហ្នឹង គេយកខ្សែចងកយើងហ្នឹង ភ្ជាប់ទៅនឹង ជញ្ជាំងទៀត ដើម្បីកុំឱ្យយើង ងើបមកដោះ ខ្នោះហ្នឹងបាន ពីព្រោះខ្នោះហ្នឹង គេធ្វើស្នៀត ម៉្លោះហើយ គេយកខ្សែ ចងក ភ្ជាប់ទៅនឹងជញ្ជាំង ។ ពេលកាលណា យើងចង់ងើប ចង់អី ត្រូវសុំគេ ចង់ទៅបត់ជើង ឬពេលទទួលទាន បបរអី យើងសុំគេទៅ គេបន្ធូរខ្សែហ្នឹង ឱ្យយើងអង្គុយឱ្យត្រង់ ហើយហូបបរទៅ ។ ហើយពេលយើង ញ៉ាំហើយ ត្រូវតែ គេឱ្យដេកទៅវិញទៀត ដេកនៅលើក្តារហ្នឹង ។

ជីវិតា ៖ ដៃវិញយ៉ាងម៉េច ? គេមានចងទេ ? មឿង សុន ៖ គឺទៅតាមសភាព នៃអ្នកទោស ។ ពេលខ្លះ គឺអ្នកទោសខ្លះ គេចងភ្ជាប់ ដាក់ខ្នោះ ជើងផង ចងកនឹងខ្សែ ភ្ជាប់ទៅជញ្ជាំងផង ហើយគេចងខ្សែ ត្រង់កំភួនដៃខាងលើហ្នឹង ភ្ជាប់ទៅ ខាងក្រោយទៀត ។

ហើយបើសិនជា អ្នកទោសហ្នឹងឯង គឺថា គេស្អប់ ឬក៏ គេចង់ធ្វើ វាមានលក្ខណៈមួយ ដែលតឹងរ៉ឹងទៀត គឺចងរឹតឱ្យកាន់តែ តឹងឡើង ហើយបានតែ ពីរបីថ្ងៃហ្នឹង ខ្ញុំឃើញអ្នកទោសហ្នឹង គឺហើមដៃ ឡើងពងតែម្តង ។ តែគ្រាន់តែខ្ញុំ ដំណាក់កាល របស់ខ្ញុំហ្នឹង អត់បានដល់ថ្នាក់ ដែលគេចងដៃ ឱបទៅខាងក្រោយទេ ដោយសារ គេមានការទុកចិត្តយើង មិនធ្វើសកម្មភាពអីខ្លាំង ត្រង់ថា ខ្ញុំទៅជាមួយ ប្រពន្ធកូន ។ ម៉្លោះហើយ គេយោគយល់ គេចាត់ទុក ថាយើងមិនរត់ទៅណា គេដាក់ត្រឹមតែ ជើងយើង ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល