អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា​រៀបចំ​យុទ្ធនាការ​ជួសជុល​ផ្ទះ​ជូន​ពលរដ្ឋ​ក្រីក្រ

ដោយ យ៉ង ចាន់តារា
2016-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា នឹង​ដឹក​នាំ​ក្រុម​យុវជន​ចុះ​ជួសជុល​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ត្រពាំងអញ្ចាញ សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ខាង​មុខ។ កម្មវិធី​នេះ ​ផ្តល់​ឱកាស​ដល់​យុវជន​ឱ្យ​ចូលរួម​សាង​សង់​លំនៅឋាន​ជូន​គ្រួសារ​ដែល​ត្រូវ​ការ​លំនៅឋាន​សមរម្យ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​លំនៅឋាន​សម្រាប់​ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា។

អ្នក​រៀបចំ​កម្មវិធី​អំពាវ​នាវ​ឱ្យ​យុវជន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ឱ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ​ដែល​ខ្វះខាត​លំនៅឋាន​សមរម្យ​ និង​ដើម្បី​បង្កើត​ទំនាក់ទំនង​ជាមួយ​យុវជន​ដទៃ​ទៀត។

សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក យ៉ង ចាន់តារា និង​​លោក ពៅ សៀងហោ ប្រធាន​ផ្នែក​រៀបចំ​ក្រុម​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា អំពី​យុទ្ធនាការ​នេះ​​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល