ប័ណ្ណសារព័ត៌មាន
2019-12-10
ក្រសួងរតនាគារអាមេរិក សម្រេចដាក់ទណ្ឌកម្មបង្កក ឬរាំងខ្ទប់ទ្រព្យសម្បត្តិ របស់មន្ត្រីគ្រាក់ៗពីរ(២)រូប ដែលសុទ្ធសឹងតែជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន ដោយសារតែពួកគេមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
2019-12-09
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន ប្រតិកម្មចំពោះការលើកឡើង របស់តំណាងក្រុមហ៊ុន ស៊ីង បាយអូថេក (THINK BIOTECH CAMBODIA) ដែលថា របាយការណ៍របស់ពួកគេ គឺជាការលាបពណ៌ប្រឆាំងក្រុមហ៊ុនរបស់លោក។
2019-12-09
អង្គភាពប្រឆាំងអំពើពុករលួយ ដាក់ចេញយុទ្ធនាការត្រួតពិនិត្យមើលការផ្ដល់សេវាសាធារណៈល្អ នៅថ្នាក់ក្រោមជាតិ សម្រាប់គោលដៅសំខាន់ៗ មួយចំនួន នៅឆ្នាំ២០២០ ដើម្បីអបអរទិវាជាតិ និងអន្តរជាតិ ប្រឆាំងអំពើពុករលួយ ឆ្នាំ២០១៩នេះ។
2019-12-09
អង្គការសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី៩ ធ្នូ ចេញផ្សាយរបាយការណ៍ ស្ដីពីការពិនិត្យឡើងវិញរយៈពេល ១០ឆ្នាំ លើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលជារបាយការណ៍សិទ្ធិមនុស្សសម្រាប់ឆ្នាំ២០១៨។
2019-12-09
ចៅក្រមសាលាឧទ្ធរណ៍ គ្រោងប្រកាសសាលដីកាករណីសុំនៅក្រៅឃុំរបស់សកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង នៅថ្ងៃព្រហស្បតិ៍ទី១២ ធ្នូ ក្រោយបញ្ចប់សវនាការនៅថ្ងៃទី៩ ធ្នូ នេះ។ ភរិយា និងសង្គមស៊ីវិល សង្ឃឹមថា លោក ម៉ៃ ហុងស្រៀង នឹងត្រូវដោះលែង នៅថ្ងៃប្រកាសសាលក្រមនោះ។
2019-12-09
សាលាឧទ្ធរណ៍ នៅថ្ងៃទី៩ ធ្នូ សម្រេចច្រានចោលបណ្ដឹងរបស់ក្រុមមេធាវីលោក កឹម សុខា ដែលប្ដឹងជំទាស់នឹងដីកាបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ ដែលចេញដោយចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ។ នៅថ្ងៃនេះដែរ តុលាការក្រុងភ្នំពេញបានកំណត់ថ្ងៃជំនុំជម្រះក្តីលោក កឹម សុខា នៅពាក់កណ្ដាលខែមករា ឆ្នាំ២០២០។
2019-12-09
តំណាងសហគមន៍មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្កអំពៅនៅតាមបណ្តាខេត្តរងផលប៉ះពាល់ពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលនៅតែមិនបានដោះស្រាយបិទបញ្ចប់ករណីវិវាទដីធ្លីរំារ៉ៃ ដូចតាមការចង់ឃើញពីគណៈកម្មាការអឺរ៉ុបនៅឡើយទេ។
2019-12-09
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លី នៅក្នុងខេត្តស្វាយរៀង ដែលមានចំនួន ៥សហគមន៍ បានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧១ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្សក្នុងមូលដ្ឋាន។
2019-12-09
ស្ថានទូតចិនប្រចាំកម្ពុជា អះអាងថា ចិននឹងបន្ថែមការទិញស្រូវពីកម្ពុជាឱ្យបានដល់ ៤០ម៉ឺនតោនជារៀងរាល់ឆ្នាំ។ មន្ត្រីរដ្ឋាភិបាលថា នេះជាសញ្ញាល្អ ប៉ុន្តែអ្នកជំនាញថា ករណីជាក់ស្ដែងចិនមិនបានទិញស្រូវបានច្រើនដូចការអះអាងនោះទេ។
2019-12-09
ប្រជាពលរដ្ឋ ខកចិត្ត ចំពោះការបដិសេធនេះ ប៉ុន្តែពួកគាត់នៅតែមានគម្រោងជួបជុំគ្នានៅកន្លែងផ្សេងហើយដង្ហែញត្តិតាម ផ្លូវសាធារណៈទៅដាក់ជូនអភិបាលខេត្តព្រះសីហនុ ឱ្យពន្លឿនការដោះស្រាយទំនាស់ ដីធ្លីជូនពួកគាត់។
2019-12-08
សាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះនៅថ្ងៃទី៩ ធ្នូ នេះ លើបណ្ដឹងរបស់ សហមេធាវី លោក កឹម សុខា ដែលប្ដឹងទាស់ដីកា របស់ចៅក្រមស៊ើបសួរសាលាដំបូងដែលបញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជម្រះ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។
2019-12-08
ប្រទេសនៅក្នុងតំបន់អាស៊ាន(ASEAN) ទោះបីជាចិនកំពុងតែវាយលុកចងសម្ព័ន្ធមិត្តជាមួយប្រទេសមួយចំនួននៅក្នុងតំបន់នេះក្ដី ក៏ប្រទេសមួយចំនួនហាក់កំពុងរំដោះខ្លួនចេញពីចិន ពិសេសចេញពីការដឹកនាំបែបកុម្មុយនិស្ត ឬផ្ដាច់ការ។
2019-12-08
ក្រុមយុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញក្ដីបារម្ភជាថ្មីទៀត ពីការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ មករស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសជនជាតិវៀតណាម ដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹក ក្នុងខេត្តចំនួន ៦ ដោយសារតែអាជ្ញាធររបបក្រុងភ្នំពេញ នៅមិនទាន់មានយន្តការគ្រប់គ្រងពួកគេឱ្យបានច្បាស់លាស់នៅឡើយទេ។
2019-12-08
មន្ត្រីគណបក្សប្រឆាំងអះអាងថា ថ្វីត្បិតតែសកម្មជននៅក្នុងស្រុករបស់គណបក្សនេះរក្សាភាពស្ងប់ស្ងាត់ដោយសារខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញក្ដី ក៏ពួកគាត់ភាគច្រើននៅតែស្មោះស្ម័គ្រជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដដែល។
2019-12-08
សង្គមស៊ីវិលធ្វើការដើម្បីលើកតម្កើងសិទ្ធិពលរដ្ឋខ្មែរក្រោមរស់នៅកម្ពុជា ស្នើឱ្យរដ្ឋាភិបាលចាត់វិធានការច្បាប់ដើម្បីធ្វើយ៉ាងណាឱ្យអាជ្ញាធរមូលដ្ឋានបង្កភាពងាយស្រួលឱ្យពលរដ្ឋខ្មែរក្រោមទទួលបាន ឯកសារស្របច្បាប់ដើម្បីអាចរស់នៅ និងប្រកបរបបចិញ្ចឹមជីវិតបានដូចពលរដ្ឋខ្មែរទូទៅ។
2019-12-08
រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ នៃស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បានផ្ដល់ជំនួយជាច្រើនលានដុល្លារក្នុងពេលកន្លងមក សម្រាប់ការជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា ដែលក្នុងនោះរួមមានការជួសជុលប្រាង្គប្រាសាទនានា ការចុះបញ្ជីវត្ថុបុរាណខ្មែរ និងការការពារការនាំចេញដោយខុសច្បាប់នូវវត្ថុបុរាណខ្មែរទៅសហរដ្ឋជាដើម។
2019-12-08
ក្រុមអង្គការសង្គមស៊ីវិលគ្រោងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី១០ ធ្នូ ដើមសប្ដាហ៍ក្រោយនេះ ដោយមានអ្នកចូលរួមប្រមាណ ២ពាន់នាក់។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងដើរថយក្រោយ ដូច្នេះការពញាក់អារម្មណ៍ឱ្យរដ្ឋាភិបាលងាកមកគោរពសិទ្ធិមនុស្សឡើងវិញ គឺជារឿងចាំបាច់។
2019-12-08
សហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី អះអាងថា ការដោះស្រាយវិបត្តិដីធ្លីនៅតំបន់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ នៅតែឋិតក្នុងភាពចម្រូងចម្រាសនៅឡើយ។ ពួកគេអះអាងថា មន្ត្រីជំនាញ និងអាជ្ញាធរខេត្ត មិនអនុវត្តតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ពាក់ព័ន្ធការដោះស្រាយវិបត្តិដីធ្លីនេះ។
2019-12-07
សម្ព័ន្ធសហគមន៍កសិករ និងអ្នកជំនាញកសិកម្ម លើកឡើងថា ការទម្លាក់ថវិកាចំនួន ៥០លានដុល្លាររបស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅមានចំនួនតិច និងយឺតពេលដែលមិនអាចធានាតម្លៃស្រូវឱ្យបានសមរម្យឡើយ។
2019-12-07
មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ អះអាងថា ដែនជម្រកសត្វព្រៃឡង់ មិនអនុញ្ញាតឱ្យមានអាជីវកម្មឈើ ឬសកម្មភាពណាមួយបំផ្លាញព្រៃឈើនោះទេ។ ការអះអាងបែបនេះគឺ ក្រោយពីសកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ ចោទរដ្ឋាភិបាលថា មានចេតនាបណ្ដោយឱ្យមានអាជីវកម្មឈើទ្រង់ទ្រាយធំកើតមាន ក្នុងព្រៃឡង់ គ្មានការទប់ស្កាត់។
2019-12-07
តំណាងកសិករមានបញ្ហាដីធ្លីមកពីបណ្ដាខេត្តចំនួន៥ បានជួបជុំគ្នានៅខេត្តស្វាយរៀង ដើម្បីរៀនពីរបៀបសរសេរព័ត៌មាន និងការប្រើប្រាស់បណ្ដាញសង្គម ក្នុងគោលបំណងផ្សព្វផ្សាយបញ្ហា ឬការលំបាករបស់ពួកគេដើម្បីឱ្យរដ្ឋាភិបាល អ្នកពាក់ព័ន្ធ ឬសាធារណជនបានដឹង និងជួយដោះស្រាយ។
2019-12-07
កម្លាំងសមត្ថកិច្ចចម្រុះ រួមជាមួយនឹងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ រឹបអូសសត្វពស់ និងអណ្ដើកជិត ៦០គីឡូក្រាម ពីផ្ទះរបស់ពលរដ្ឋពីរនាក់ប្ដីប្រពន្ធ។
2019-12-07
របាយការណ៍ ១០ខែ ឆ្នាំ២០១៩ របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារ មីន ឬស៊ី អឹម អេ អេ(CMAA) បង្ហាញថា កត់ត្រាចំនួនអ្នកស្លាប់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួន ៧១លើក កើនឡើង ៤២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
2019-12-07
សហមេធាវីការពារក្ដីលោក កឹម សុខា បញ្ជាក់ថា កូនក្តីរបស់ខ្លួន មានសិទ្ធិប្ដឹងជំទាស់ដីការបស់ចៅក្រមស៊ើបសួរសាលាដំបូង ដែលបញ្ជូនរឿងលោក កឹម សុខា ទៅជំនុំជម្រះទាំងអយុត្តិធម៌ ករណីក្បត់ជាតិ។
2019-12-06
សកម្មជនគណបក្សសង្គ្រោះជាតិនៅក្រុងភ្នំពេញម្នាក់ទៀត ត្រូវបានជនមិនស្គាល់មុខលួចវាយប្រហារពីក្រោយបណ្ដាលឱ្យសន្លប់ នៅព្រឹកថ្ងៃទី៦ ខែធ្នូ។ ជនរងគ្រោះ ចាត់ទុកករណីនេះជារឿងនយោបាយ មិនមែនគំនុំបុគ្គលនោះទេ។ ចំណែកសមត្ថកិច្ចអះអាងថា កំពុងស្រាវជ្រាវរកជនល្មើស និងបដិសេធថា មិនមែនជារឿងនយោបាយឡើយ។
2019-12-06
ក្រុមយុវជនបានបញ្ចប់យុទ្ធនាការជិះកង់ និងចុះល្បាតព្រៃព្រះរកាហើយ។ ពួកគេ និងប្រជាសហគមន៍បានរកឃើញបទល្មើសថ្មីៗ ជាច្រើនករណីនៅក្នុងព្រៃអភិរក្សមួយនេះ និងស្នើសុំយ៉ាងទទូចដល់ក្រសួងបរិស្ថានដាក់ចេញនូវចំណាត់ការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងចំពោះការគ្រប់គ្រងព្រៃព្រះរកា។
2019-12-06
សកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃអះអាងថា ពួកគេនឹងបន្តធ្វើសកម្មភាពនយោបាយឱ្យកាន់តែខ្លាំង ដើម្បីដាក់សម្ពាធឱ្យមេដឹកនាំរបបក្រុងភ្នំពេញងាកមកស្ដារប្រជាធិបតេយ្យនៅកម្ពុជា។ ពួកគាត់នៅតែជឿជាក់ថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នឹងវិលចូលស្រុកវិញនៅពេលដ៏ខ្លីខាងមុខ។
2019-12-06
របបក្រុងភ្នំពេញ កំពុងត្រៀមរបាយការណ៍បញ្ជូនទៅសហភាពអឺរ៉ុប ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ថា របបនេះបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា ក្រសួងពាក់ព័ន្ធកំពុងបញ្ជូនរបាយការណ៍ទៅក្រសួងការបរទេស ដើម្បីឆ្លើយតបទៅ សហភាពអឺរ៉ុប។
2019-12-06
សហគមន៍សម្បូរសប្បាយ ដែលជាស្ថាប័នក្រៅរដ្ឋាភិបាលមួយ ធ្វើការងារផ្ដោតលើការដាំដុះដំណាំបន្លែ ផ្លែឈើ សរីរាង្គ (Organic) កំពុងពង្រីកសកម្មភាព និងសក្ដានុពលរបស់ខ្លួន នៅទូទាំងប្រទេស។
2019-12-06
ស្ថានទូតអាមេរិកខកចិត្តនឹងមន្ត្រីនាំពាក្យអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលនិយាយមិនពិតប្រាប់សារព័ត៌មានក្នុងស្រុក និងផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជុំវិញជំហរឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក រឿងមូលដ្ឋានទ័ពចិន នៅឆ្នេរសមុទ្ររាម។