វីដេអូ

កូដករ​ណាហ្គាវើលដ៍​បន្ត​ទាមទារ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និងដោះស្រាយ​វិវាទ​ការងារ​ក្រោមតំណក់​ទឹក​ភ្លៀង

ក្រុម​កូដករ​ណា​ហ្គាវើ​ល​ដ៍ ​ដែល​កំពុង​ធ្វើ​កូដកម្ម​ប្រមាណ​ជាង​ ​៤​០​នាក់​ ​បាន​បន្ត​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ ​នៅមុខ​ក្រុមហ៊ុន​ជា​ថ្មីទៀត​ ​ក្រោម​តំណក់ទឹកភ្លៀង​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដើម្បី​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ​អូស​បន្លាយ​ជិត​ ​២​ ​ឆ្នាំ​។​ ​ការ​ប្រមូលផ្តុំ​តវ៉ា​ ​នៅ​ថ្ងៃរសៀល​ថ្ងៃ​ទី​៥​ ​ខែ​មិថុនា​ ​ដែល​ខុសប្លែក​ពី​សព្វ​មួយដង​ក្រុម​កូដករ​តែងតែ​វាយស្គរ​ ​ប្រើ​ឧបករណ៍​បំពងសំឡេង​ ​មាន​បាស​ ​និង​មេ​ក្រូ ​កាន់​បដា​ក្រណាត់​ពណ៌ក្រហម​ ​និង​ខ្មៅ​ ​ជាដើម​ ​ក្នុង​ន័យ​ទាមទារ​ដំណោះស្រាយ​ការងារ​ ​និង​ការ​ដោះលែង​ប្រធាន​សហជីព​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​។​ ​លើក​នេះ​ ​ក្រុម​កូដករ​ណា​ហ្គាវើ​ល​ដ៍​នាំគ្នា​ដើរ​ដង្ហែ​ចេញ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ទីពីរ​ឆ្ពោះទៅ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ទីមួយ ​ដោយ​ពួកគាត់​ធ្វើជា​រូប​បេះដូង​ពណ៌​ខ្មៅ​សរសេរ​ឈ្មោះ​ក្រុមហ៊ុន​បនល្បែង​ ​«​ណា​ហ្គាវើ​ល​ដ៍​»​ ​ជា​ភាសាខ្មែរ​ ​និង​អង់គ្លេស​ ហើយ​យកទៅ​បោះចោល​ក្នុង​ធុងសំរាម​ ​នៅ​ខាងមុខ​ណា​ហ្គាវើ​ល​ដ៍​ទីមួយ។

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល