វីដេអូ

ភ្ញៀវ​ទេសចរដើរលេងកម្សាន្តពិធីបុណ្យអុំទូក រយៈពេលពីរថ្ងៃសរុបជាង ៤៦ម៉ឺននាក់

ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ក្នុង​ប្រទេស ​ដែល​ដើរ​លេង​កម្សាន្ត ថ្ងៃ​ពិធីបុណ្យអុំទូក ​រយៈ​ពេល​ពីរ​ថ្ងៃ មាន​សរុប​ជាង ៤៦ម៉ឺននាក់។ តំបន់​ទេសចរណ៍​ដែល​ភ្ញៀវ​ទៅ​លេង​ច្រើន​ជាង​គេ មាន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កែប និង​ខេត្ត​ពោធិ៍សាត់ ជា​ដើម​។ របាយការណ៍​របស់ក្រសួងទេសចរណ៍​បង្ហាញ​ថា ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដើរ​លេង​កម្សាន្ត​នៅ​ថ្ងៃ​ទី​ពីរ​ នៃ​ពិធី​បុណ្យ​អុំទូក​នេះ​មាន​ចំនួន​ជាង​សាមសិប​បី​ម៉ឺន​នាក់ (៣៣២.៨៧៥) កើន​ឡើង​ជាង ១៥០ភាគរយ (១៥២.១៥%) បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ទី​មួយ៕

ពាក្យ​គន្លឹះ
water festival

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល