វីដេអូ

បទសម្ភាសន៍​ជុំវិញ ស្ថានភាព​អ្នក​រស់​នៅ​លើ​​​ផ្ទះ​បណ្ដែត​ទឹក ​ក្នុង​ភ្នំពេញ

អ្នក​រស់​នៅ​លើ​បែរ​ចិញ្ចឹម​ត្រី​ និង​​ផ្ទះ​បណ្ដែត​ទឹក ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ​មិន​ទាន់​មាន​​​គម្រោង​រើ​ចេញ​ តាម​បទ​បញ្ជា​របស់​អាជ្ញាធរ​ រាជធានី​ភ្នំពេញ​នោះ​នៅ​ឡើយ​ទេ ទោះបី​​កៀក​​​ពេល​​វេលា​កំណត់​ ឬ​ឱសានវាទ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃពុធ ទី​០៩ មិថុនា​​ក៏ដោយ​។ អ្នករស់នៅលើទឹកទន្លេសាបក្នុងតំបន់​រាជធានីភ្នំពេញដែលមានជាង​មួយ​ពាន់(១.០០០)​គ្រួសារទាំង​នោះ បាន​ប្រាប់​តំណាង​របស់​ខ្លួន គឺ​សមាគម​ខ្មែរ​វៀតណាម​នៅ​កម្ពុជា ថា​ពួកគាត់ពុំទាន់មានគោលដៅសម្រាប់ទៅតាំងទីលំនៅថ្មី​ និង​ការ​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ដូចជា​ការ​ចិញ្ចឹម​ត្រី​សព្វ​ថ្ងៃ​នេះ​ជា​ដើម​។ »» Join Telegram: https://t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល