វីដេអូ

វេទិកាអ្នកស្តាប់៖ តើគួរធ្វើបែបណា ដើម្បីកុំឲ្យអំពើរំលោភច្បាប់នៅតែបន្តកើតមាន?

សកម្មជន​នយោបាយ សកម្មជន​សង្គម បរិស្ថាន និង​ធនធាន​ធម្មជាតិ ជាច្រើន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ដោយ​ប្រើ​បទ​ចោទ​ប្រកាន់​ គឺ​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​បទ​រួម​គំនិត​ក្បត់ និង​​បទ​ប្រមាថ​ព្រះមហាក្សត្រ ដោយ​គ្រាន់​តែ​ពួកគាត់​ធ្វើ​សកម្មភាព​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ ទាំង​ប្រជាពលរដ្ឋ ក្រុម​អង្គការ​សង្គមស៊ីវិល និង​សហគមន៍​អន្តរជាតិ យល់​ថា ការ​ចាប់ចង​នេះ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ច្បាប់ ប៉ុន្តែ​អាជ្ញាធរ​វិញ​ប្រកាន់​ជំហ​ចំពោះ​ចំណាត់ការ​របស់​ខ្លួន។ ក្នុង​ស្ថានភាព​បែប​នេះ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​កុំ​មាន​ការ​ឲ្យ​យល់​ឃើញ​ខ្វែង​គ្នា ចំពោះ​ខ្លឹមសារ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​នោះ? សូម​អញ្ជើញ​លោក​អ្នក​នាង​ទស្សនា​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​ អំពី​រឿង​នេះ៖

ពាក្យ​គន្លឹះ
human rights law

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល