វីដេអូ

តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត...

៧ខែ ទៀតតែប៉ុណ្ណោះកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី។ រៀងរាល់ការបោះឆ្នោតម្តងៗ ពលរដ្ឋមានសិទ្ធិជ្រើសរើសតំណាងឃុំសង្កាត់របស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍របស់រាស្រម្ចាស់ឆ្នោត។ ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោត មានកាតព្វកិច្ច និងករណីយកិច្ច បម្រើពលរដ្ឋស្របតាមឆន្ទៈរបស់រាស្រ្ត។ ប៉ុន្តែ ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតជាង ៥ពាន់នាក់ របស់បក្សប្រឆាំង បានបាត់បង់ឱកាសបម្រើរាស្ត្រម្ចាស់ឆ្នោត ដោយសារតែបក្សកាន់អំណាចរម្លាយគណបក្សនេះចោល និងដកហូតសិទ្ធិស្របច្បាប់ក្នុងការបម្រើរាស្រ្តម្ចាស់ឆ្នោតនៅមូលដ្ឋានរបស់ពួកគេ។ ក្នុងចំណោមក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះ មានកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលជាចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង នៅតែបន្តប្តេជ្ញាចិត្ត មិនបោះបង់ឆន្ទៈរបស់រាស្រ្ត។ សម្ភាសកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថាតើកត្តាអ្វីខ្លះ ដែលធ្វើឲ្យចៅសង្កាត់វ័យក្មេងរូបនេះ នៅតែចិញ្ចឹមចិត្តគាំទ្រគណបក្សសង្គ្រោះជាតិ? ------------------------------------------------------ ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖ »» Instagram: www.instagram.com/rfakhmer »» Telegram: t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH #RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល