មន្ត្រីបក្សប្រឆាំង មិនបានប្រគល់លិខិតដោយផ្ទាល់ដៃ ដល់មន្រ្តីទូតខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោនទេ ដោយសារស្ថានទូតបិទទ្វារ ចំពេលពួកគាត់នាំគ្នាដាក់លិខិតសុំសុពលភាពលិខិតឆ្លងដែនវិញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញនេះ ។ មន្រ្តីបក្សប្រឆាំងទាំងនោះខកចិត្ត និងសង្ស័យថានេះជាការចង់គេចវេសរបស់មន្រ្តីទូតខ្មែរ។ ពួកគាត់ចាត់ទុកទង្វើបែបនេះថាជាការរើសអើង ធ្វើការបម្រើបក្សកាន់អំណាច ជាជាងបម្រើប្រយោជន៍ពលរដ្ឋខ្មែរទូទៅ។ សូមអញ្ជើញលោកអ្នកនាងទស្សនា សេចក្តីរាយការណ៍របស់អ្នកស្រី សុ ជីវី និងផលិតដោយ លោក សន ចាន់រដ្ឋា៖
ពាក្យគន្លឹះ
politics
cnrp
mu sochua
eng chhai eang