អាជ្ញាធររបបក្រុងភ្នំពេញបន្តទប់ស្កាត់ក្រុមស្ត្រីថ្ងៃសុក្រមិនឱ្យតាមដានឃ្លាំមើលសវនាការសំណុំរឿងប្តីរបស់គាត់ និងសកម្មជនបក្សប្រឆាំងដទៃទៀតនោះទេនៅព្រឹកថ្ងៃទី១៨កុម្ភៈ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុករឿងនេះ ថា ជាការរឹតត្បិតធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។