វីដេអូ

អាជ្ញាធរឃុំខ្លួនពលរដ្ឋខេត្ដកណ្ដាល ៩នាក់ពីបទហិង្សាដោយចេតនា

ចៅក្រមសាលាដំបូងខេត្តកណ្ដាល លោក វ៉ាន់ សុបញ្ញា បានសម្រេចចោទប្រកាន់ និងឃុំខ្លួនពលរដ្ឋ ៩នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ដោយថាបានប្រើហិង្សាលើនគរបាល ១៣នាក់ ឱ្យមានរបួសស្នាម។ ការចោទនេះ គឺយោងទៅហេតុការណ៍ក្នុងពេលតវ៉ាដីធ្លី នៅប្រលានយន្តហោះថ្មី នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលមានការប៉ះទង្គិចគ្នានៅពេលសមត្ថកិច្ចបង្ក្រាបពលរដ្ឋតវ៉ា។ គ្រួសារនិងសាច់ញាតិពលរដ្ឋទាំង ៩នាក់ ប្រតិកម្មចំពោះការចោទប្រកាន់នេះ។ »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សិទ្ធិមនុស្ស #កម្ពុជា

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល