វីដេអូ

អ្នក​រងគ្រោះ​ដោយ​ទារុណកម្ម​ ថា​ពេល​ជាប់ឃុំ​គឺ​ដូច​ធ្លាក់​នរក

រដ្ឋធម្មនុញ្ញ​កម្ពុជា​ហាមឃាត់​នូវ​រាល់​ទម្រង់​អំពើ​ទារុណកម្ម​ណា​មួយ​ ដែល​ជា​ការ​បន្ថែម​ទម្ងន់​ទណ្ឌកម្ម​ចំពោះ​អ្នក​ជាប់​ឃុំឃាំង​ ឬ​អ្នក​ជាប់​ក្នុង​ពន្ធនាគារ។ ប៉ុន្តែ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​កត់​សម្គាល់​នៅ​ក្នុង​របាយការណ៍​ស្ដីពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស ​ប្រចាំ​ឆ្នាំ​លើកទី៤៥​របស់ខ្លួន ដែល​ចេញផ្សាយ​កាលពីថ្ងៃ ទី៣០ មីនា ថា៖ មាន​ករណី ​ដែល​មន្ត្រី​យោធា និង​នគរបាល បាន​បំពាន​លើ​រាងកាយ និង​ផ្លូវចិត្ត ព្រម​ទាំង​វាយដំ​ធ្ងន់ធ្ងរ​លើ​អ្នកជាប់ឃុំ​ នៅកម្ពុជា ជា​ពិសេស​ក្នុង​ពេល​សួរចម្លើយ។ យ៉ាងហោចណាស់​ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ក៏​មាន​អ្នកជាប់ឃុំ២​នាក់​បាន​ស្លាប់ ដោយ​អំពើ​ទារុណ​កម្ម។ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចពិភាក្សាអំពីប្រធានបទនេះ ដូចតទៅ៖

ពាក្យ​គន្លឹះ
human rights

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល