អ្នកភូមិមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនយូញៀន ឬ (UDG)នៅស្រុកគីរីសាគរ និង ស្រុកបុទុមសាគរ ខេត្តកោះកុង បានអូសបន្លាយជាង១០ឆ្នាំមកហើយ។ ស្ថានភាពថ្មីៗ ចុងក្រោយក្នុងឆ្នាំ២០២១នេះ អាជ្ញាធរ និងក្រុមហ៊ុន បានព្យាយាមបញ្ចុះបញ្ចូលពលរដ្ឋ ឲ្យទទួលយកគោលនយោបាយដោះស្រាយបញ្ចប់វិបត្តិនេះ ប៉ុន្តែពលរដ្ឋមួយចំនួននៅតែបដិសេធមិនទទួលយកដំណោះស្រាយ ដោយពួកគាត់ថា ដំណោះស្រាយនោះ អយុត្តិធម៌។ លោក សេក បណ្ឌិត សម្ភាសតំណាងពលរដ្ឋនៅឃុំតានួន លោក សំ ធី និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំកោះកុង លោក ហួរ អ៊ីន អំពីបញ្ហានេះដូចតទៅ៖
ពាក្យគន្លឹះ
land dispute
union development group