វីដេអូ

វ៉ាក់សាំង ​AstraZeneca ជាង​បី​សែន​ដូស​ នឹង​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​០២ មីនា

ក្រសួង​សុខាភិបាល​កម្ពុជា​ ជូន​ដំណឹង​ថា​ អង្គការ​សុខភាព​ពិភព​លោក​ (WHO) នឹង​ផ្តល់​វ៉ាក់សាំង​ អាស្រ្តាហ្សេណេកា (AstraZeneca) របស់​ចក្រភព​អង់គ្លេស​ ដល់​កម្ពុជា​ចំនួន​ជាង ៣ សែន​ដូស នៅ​ដើម​ខែ មីនា ខាង​មុខ​នេះ។ វ៉ាក់សាំង​អង់គ្លេស​នេះ​ មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ (Sinopharm) ដែល​គ្មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក​ បាន​ចុះ​ទៅ​ដល់​គ្រប់​ខេត្ត​ក្រុង​នៅ​កម្ពុជា​ហើយ។ ប៉ុន្តែ​ក្រសួង​សុខាភិបាល​ មិន​ទាន់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ ថា​តើ​ត្រូវ​ចាក់​វ៉ាក់សាំង​ចិន​ ឲ្យ​អស់​សិន​ ទើប​ចាក់​វ៉ាក់សាំង​អង់គ្លេស​ ឬ​យ៉ាង​ណា​នោះ​ឡើយ​។ ឯ​ពលរដ្ឋ​ជា​ច្រើន​ ចង់​ចាក់​វ៉ាក់សាំង​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក។ លោក មួង ណារ៉េត រាយការណ៍​ព័ត៌មាន​នេះ៖ ************************* ប្រិយមិត្តអាចតាមដានស្តាប់ និងទស្សនាព័ត៌មានរបស់វិទ្យុអាស៊ីសេរី (Radio Free Asia) តាមរយៈ៖ 1. គេហទំព័រ (Website)៖ http://www.rfa.org/khmer/ 2. យូធូប (YouTube) www.youtube.com/RFAKhmerVideo 3. ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia 4. ទ្វីតធ័រ (Twitter)៖ https://twitter.com/RadioFreeAsiaKH 5. ផ្ញើព័ត៌មានមកយើង៖ http://www.rfa.org/khmer/send_news_form 6. ជំនួយសម្រាប់ការប្រើ ផតឃែស្ថ (Podcast)៖ https://goo.gl/HBzaD9 7. សោនក្លោដ៍ (Soundcloud)៖ https://goo.gl/Ccm5Q2 8. ប្រព័ន្ធប្រតិបត្តិការ Android៖ https://goo.gl/uWDR9W 9. ប្រព័ន្ធប្រតិបត្តិការ iOS៖ https://goo.gl/8LaCd1 #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា

ពាក្យ​គន្លឹះ
health astrazeneca covid19

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល