វីដេអូ

មេធាវី សុក សំអឿន ពន្យល់​អំពី​ផ្លូវច្បាប់ ទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គម

ពលរដ្ឋ​កម្ពុជា​មិន​តិច​ជាង​១០លាន​នាក់​ទេ​ កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​ Facebook ក្នុង​ចំណោម​អ្នក​ដែល​មាន​លទ្ធភាព​ប្រើ​អ៊ីនធឺណិត​ប្រមាណ​១៥​លាន​នាក់។ នៅ​ពេល​ដែល​ជំងឺ​កូវីដ-១៩ ចាប់​ផ្តើម​ឆ្លង​ចូល​សហគមន៍​សា​ជា​ថ្មី​ទៀត​នេះ​ ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ ជាពិសេស​ Facebook តែងតែ​ចូល​ទៅ​រក​ព័ត៌មាន​ អ្នក​ខ្លះ​អាច​យក​ទៅ​ផ្សព្វផ្សាយ​បន្ត អ្នក​ខ្លះ​ទៀត​ចុចLike ឬ​ចូលចិត្ត​ អ្នកខ្លះក៏​ Share ឬ​ចែក​រំលែក​។ មន្ត្រី​រដ្ឋាភិបាល​ព្រមាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​ថា​សកម្មភាព​ទាក់ទង​នឹង​ព័ត៌មាន​ក្លែងក្លាយ​លើ​បណ្ដាញ​សង្គម អាច​នឹង​ក្លាយ​ទៅ​ជា​បទល្មើស​ ឬ​អាច​ពាក់ព័ន្ធ​នឹង​បទល្មើស​ដែល​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ផង​ក៏​មាន។ តើ​តាម​ផ្លូវ​ច្បាប់​អាជ្ញាធរ​ពិត​ជា​អាច​ចោទ​ប្រកាន់​ពលរដ្ឋ​ដោយ​សារ​ការ​ប្រើ​បណ្ដាញ​សង្គម​នេះ​ដែរ​ទេ? មេធាវី សុក សំអឿន​ ប្រធាន​ការិយាល័យ​អ្នក​ច្បាប់​ និង​ទីប្រឹក្សា​ អមរិន្ទ នឹង​បកស្រាយ​អំពី​ប្រធានបទ​នេះ៖ ************************* ប្រិយមិត្តអាចតាមដានស្តាប់ និងទស្សនាព័ត៌មានរបស់វិទ្យុអាស៊ីសេរី (Radio Free Asia) តាមរយៈ៖ 1. គេហទំព័រ (Website)៖ http://www.rfa.org/khmer/ 2. យូធូប (YouTube) www.youtube.com/RFAKhmerVideo 3. ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia 4. ទ្វីតធ័រ (Twitter)៖ https://twitter.com/RadioFreeAsiaKH 5. ផ្ញើព័ត៌មានមកយើង៖ http://www.rfa.org/khmer/send_news_form 6. ជំនួយសម្រាប់ការប្រើ ផតឃែស្ថ (Podcast)៖ https://goo.gl/HBzaD9 7. សោនក្លោដ៍ (Soundcloud)៖ https://goo.gl/Ccm5Q2 8. ប្រព័ន្ធប្រតិបត្តិការ Android៖ https://goo.gl/uWDR9W 9. ប្រព័ន្ធប្រតិបត្តិការ iOS៖ https://goo.gl/8LaCd1 #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា

ពាក្យ​គន្លឹះ
law social media sok sam oeun

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល