ថ្ងៃកំណត់វិលចូលប្រទេសវិញ របស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស កាន់តែខិតចូលមកដល់ ស្របពេលដែលករណីធ្វើទុក្ខបុកម្នេញសកម្មជនបក្សប្រឆាំងនៅមូលដ្ឋាន ដូចជាការលបវាយក្បាលនឹងដំបងដែក ឬឈើជ្រុង និងការតាមឈ្លបតាមដានដល់ផ្ទះ ក៏បន្តកើតមានជាហូរហែ។ ឯជនដៃដល់ នៅតែរួចខ្លួនជានិច្ច។ នេះជាបទសម្ភាសន៍សកម្មជនគណបក្សសង្គ្រោះជាតិ នៅឯមូលដ្ឋាន ពីការត្រៀមចិត្ត ដើម្បីទប់ទល់នឹងស្ថានការណ៍បែបនេះ។