វីដេអូ

«កម្ពុជាជាប់ចំណាត់ថ្នាក់ ជាប្រទេសគ្មាននីតិរដ្ឋនៅលើពិភពលោក»

ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ ​ដែល​កម្ពុជា​ទទួល​ចំណាត់​ថ្នាក់​ក្នុង​ពិភពលោក​ ថា​ជា​ប្រទេស​ដែល​សឹង​តែ​គ្មាន​ការ​គោរព​ច្បាប់​បន្តិច​ណា​សោះ​។ ​នៅ​ឆ្នាំ​២០២១​នេះ​ ក្នុង​ចំណោម​ប្រទេស​១៣៩​ ដែល​គេ​សិក្សា​ស្រាវជ្រាវ ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១៣៨​ ជិត​បាត​តារាង​។​ រដ្ឋាភិបាល​កម្ពុជា​មិន​ទទួល​យក​ការ​ចាត់​ថ្នាក់​នេះ​ទេ ​ដោយ​សំអាង​ថា​ការ​គោរព​ច្បាប់​នៅ​កម្ពុជា​ មិន​អាក្រក់​ជាង ប្រទេស​កុម្មុយនីស្ត ឬ​ប្រទេស​កាន់​អំណាច​ផ្តាច់​ការ​នានា​ លើ​ពិភពលោក​នោះ​ឡើយ​។ វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី​៖ «កម្ពុជាជាប់ចំណាត់ថ្នាក់ ប្រទេសគ្មាននីតិរដ្ឋនៅលើពិភពលោក » វាគ្មិន៖ អ្នកវិភាគនយោបាយបណ្ឌិត សូ ណារ៉ូ និង អ្នកវិភាគនយោបាយលោក គឹម សុខ។ »» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #នយោបាយ

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល