ព្រឹត្តិការណ៍សំខាន់មួយសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងឆ្នាំ២០២២នេះ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។ នៅមិនដល់ពេលជាងមួយខែកន្លះទៀតទេ ដែលការបោះឆ្នោតនេះនឹងចូលមកដល់ គឺនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា។ កម្ពុជានៅតែពុំមានការសម្រុះសម្រួលនយោបាយណាមួយដើម្បីបើកផ្លូវឱ្យមានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ អាចចូលរួមការបោះឆ្នោតនេះ បាននៅឡើយទេ។ ក៏ប៉ុន្តែ ការបោះឆ្នោតនេះ មានការចូលរួមពីគណបក្សនយោបាយទាំងចាស់ និងថ្មី សរុប ១៧គណបក្ស។ តើមានព្រឹត្តិការណ៍សំខាន់ៗ និងភាពមិនប្រក្រតីអ្វីខ្លះ បានកើតឡើងក្នុងដំណើរការបោះឆ្នោតនេះ? តើក្រុមប្រទេសនិយមប្រជាធិបតេយ្យ បង្ហាញជំហរយ៉ាងណាជុំវិញព្រឹត្តិការណ៍បោះឆ្នោតឃុំសង្កាត់លើកនេះ? »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម