វីដេអូ

ទិដ្ឋភាពទូទៅនៃ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ខួបទី ៦៨ឆ្នាំ

កម្ពុជា​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ខួប​ទី ៦៨ឆ្នាំ ដោយ​មាន​ការ​ចូលរួម​ពី​ព្រះ​មហាក្សត្រ​​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ មន្ត្រី​រាជការ សិស្សានុសិស្ស និង​ពលរដ្ឋ។ កម្ពុជា​​​បាន​ទទួល​ឯករាជ្យ ជា​រដ្ឋ​អធិបតេយ្យ​បរិបូរណ៍​ពី​សាធារណរដ្ឋ​បារាំង​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ក្នុង​រាជ្យ​ព្រះ​បាទ នរោត្តម សីហនុ ក្រោយ​ពេល​បារាំង​បាន​ដាក់​អាណានិគម​​លើ​កម្ពុជា​ជាង​៩០ឆ្នាំ គឺ​ពី​​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ១៨៦៣ ដល់​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ឆ្នាំ១៩៥៣​។  ស្ថាបនិក​ទាមទារ​ឯក​រាជ្យ​ជាតិ គឺ​អតីត​ព្រះមហាក្សត្រ​ព្រះ​បាទ នរោត្តម សីហនុ កាល​នៅ​មាន​ព្រះជន្ម​ធ្លាប់​មាន​ព្រះ​រាជ​បន្ទូល​ផ្ដាំ​ឱ្យ​ខ្មែរ​សាមគ្គី​គ្នា ដោយ​​​ព្រះអង្គ​ឈ្វេង​យល់​ថា ខ្មែរ​សាមគ្គី​គ្នា ប្រែ​ថា​ខ្លាំង។ សូម​លោក​អ្នក​នាង​ទស្សនា ទិដ្ឋភាព​ទូទៅ​នៃ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ខួបទី ៦៨ឆ្នាំ៖

ពាក្យ​គន្លឹះ
independence day

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល