ទាក់ទងទៅនឹងខួប៣៧ឆ្នាំ នៃការកាន់តំណែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះ អ្នកវិភាគនយោបាយ យល់ឃើញថា រយៈពេលនៃការគ្រោងតំណែងនេះ គឺបានធ្វើឲ្យពលរដ្ឋខ្មែររស់នៅដោយការពុះពារ រងទុក្ខបុកម្នេញ ភាពអយុត្តិធម៌សង្គម ការរំលោភសិទ្ធិ និងការបង្ក្រាប។ អ្នកវិភាគ មានទស្សនៈថា បើសិនជា លោក ហ៊ុន សែន បន្តកាន់តំណែង និងផ្ទេរបន្តទៅឲ្យកូន គឺលោក ហ៊ុន ម៉ាណែត នោះ មិនខុសអី ពីនាំឲ្យប្រទេសជាតិឲ្យកាន់តែធ្លាក់ក្នុងវិនាសកម្មនោះឡើយ។ អ្នកស្រី ខែ សុណង សម្ភាសលោក គឹម សុខ អ្នកវិភាគនយោបាយពីប្រទេសហ្វាំងឡង់ (Finland) អំពីបញ្ហានេះដូចតទៅ៖