ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា អូ.ស៊ី.អាយ.ស៊ី (Overseas Cambodian Investment Corporation) របស់មហាសេដ្ឋីដ៏មានឥទ្ធិពល និងជិតស្និទ្ធជាមួយមេដឹកនាំក្រុងភ្នំពេញ កំពុងធ្វើសកម្មភាពចាក់ខ្សាច់ និងចាក់ថ្មភ្នំ លុបទន្លេមេគង្គ ដើម្បីពង្រីកដីនៅតំបន់កោះនរាសម្រាប់បង្កើតទីក្រុងរណបថ្មីមួយទៀត បន្ទាប់ពីទីក្រុងកោះពេជ្រ។ ការលុបទន្លេមេគង្គដើម្បីបង្កើតកោះសិប្បនិមិត្តនេះ កំពុងប្រព្រឹត្តទៅដោយខ្វះតម្លាភាព បង្កក្តីកង្វល់យ៉ាងខ្លាំងដល់អ្នកបរិស្ថានអំពីផលប៉ះពាល់សង្គម និងបរិស្ថាន។
ពាក្យគន្លឹះ
environment
ocic
kaoh norea