វីដេអូ

នាយឧត្តមសេនីយ៍ ចៅ ភិរុណ បដិសេធថាមិនបានប្រព្រឹត្តអំពើពុករលួយ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារជាតិ នាយឧត្តមសេនីយ៍ ចៅ ភិរុណ បដិសេធ​ថា លោក​មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងគម្រោង​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នៅ​ខេត្តព្រះសីហនុ ដូចតាម​ការចោទប្រកាន់​របស់​សហរដ្ឋអាមេរិក ដែល​ទើបនឹង​ដាក់​ទណ្ឌកម្ម​មកលើ​រូបលោក​នោះទេ។ ការលើកឡើងនេះបន្ទាប់ពី ក្រសួង​រតនាគារ​អាមេរិក​បាន​ប្រើ​ច្បាប់​សាកល គ្លូបល មែគនីតស្គី (Global Magnitsky Act) ដាក់​ទណ្ឌកម្ម​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ពីរ​នាក់ គឺ​លោក ចៅ ភិរុណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និង​លោក ទៀ វិញ អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក។ ទណ្ឌកម្ម​នេះ​រួមមាន​ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​អាច​មាន​នៅ​សហរដ្ឋអាមេរិក ព្រមទាំង​ការ​រឹតត្បិត​ទិដ្ឋាការ​មិន​ឱ្យ​ពួកគេ និង​សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​បង្កើត​របស់​ពួកគេ​អាច​ធ្វើដំណើរ​មក​ជាន់​ដី​សហរដ្ឋអាមេរិក​បាន។ ទណ្ឌកម្ម​នេះ ក៏​ហាមប្រាម​មិន​ឱ្យ​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិកាំង​ទាំងអស់ រកស៊ី ឬ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជាមួយ​មន្ត្រី​យោធា​កម្ពុជា​ទាំងពីរ​រូប​នេះ​ឡើយ។ សូម​លោក​អ្នក​នាង​ស្ដាប់​ការ​បកស្រាយ​របស់ នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ អំពី​រឿង​នេះ​ដូច​តទៅ៖

ពាក្យ​គន្លឹះ
chinareach global magnitsky act

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល