វីដេអូ

យុវជន​ធ្វើ​យុទ្ធនាការ​ "សូមឃាត់អ្នកកាប់ កុំចាប់អ្នកពារព្រៃឈើ" នៅលើបណ្តាញសង្គម

ក្រុម​យុវជន​ និង​សកម្មជន​ព្រៃឈើ​រៀបចំ​យុទ្ធនាការ​តស៊ូមតិ​ ការពារ​ព្រៃឈើ​លើ​បណ្តាញ​សង្គម​ រយៈ​ពេល​៣ខែ​ គឺ​ចាប់​ពី​ដើម​ខែ​មីនា​នេះ​រហូត​ ដល់​ខែ​ឧសភា​ខាងមុខ។ មកដល់​ថ្ងៃអាទិត្យនេះ យុទ្ធនាការនេះ បានចាប់ផ្តើមបាន​រយៈ​ពេល​២សប្តាហ៍ហើយ ដោយ​អ្នកចូលរួម បានដាក់ស៊ុម ទៅ​លើ​រូបថត​ក្នុង​ហ្វេសប៊ុក​របស់​ពួក​គេ ដើម្បី​ប្រមូល​ការ​គាំទ្រ​ពី​សាធារណ​ជន​ ឬ​អ្នក​ស្រឡាញ់​​ព្រៃឈើ និង​ធនធាន​ធម្មជាតិ។ ស៊ុមរូបថតនោះសរសេរឃ្លាថា « សូមឃាត់អ្នកកាប់ កុំចាប់អ្នកពារព្រៃឈើ»

ពាក្យ​គន្លឹះ
environment youth preah roka

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល