វីដេអូ

អ្នក​នេសាទ​បារម្ភ​បាត់បង់​មុខរបរ ដោយ​សារ​អ្នក​មាន​អំណាច​ចង់​លុប​ព្រៃ​ឆ្នេរ​សមុទ្រ

2020-05-14

ពលរដ្ឋ ប្រកប​របរ​នេសាទ នៅ​ឃុំ​ព្រែកត្នោត ​ខេត្ត​កំពត រាប់​ពាន់​គ្រួសារ ខ្លាច​បាត់បង់​ទី​កន្លែង​នេសាទ លក្ខណៈ​គ្រួសារ​សម្រាប់​ចិញ្ចឹម​ជីវិត ក្រោយ​ពី​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ ជីងគ័រ អ៊ីមផត-អ៊ិចផត (CHING KOR IMPPRT EXPORT CO.,LTD) គ្រោង​វិនិយោគ​តំបន់​ឆ្នេរ​សមុទ្រ​ មាន​ផ្ទៃដី​ជាង ៦០០ហិកតារ (៦៤០)។ ពួកគាត់​អះអាង​ថា បើ​ទោះបី​ជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ធ្លាប់​ប្រកាស​បញ្ឈប់​លុប​ឆ្នេរ​សមុទ្រ​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ក្តី  ក៏​ប៉ុន្តែ​អ្នក​ភូមិ​មិន​ទាន់​ស្ងប់​អារម្មណ៍​នៅ​ឡើយ​ទេ ​ព្រោះ​តំណាង​ក្រុមហ៊ុន​តែងតែ​កោះហៅ សហគមន៍​នេសាទ​មក​ពិភាក្សា​រឿង​នេះ​ជា​ញឹកញាប់៕

ពាក្យ​គន្លឹះ
environment ching kor kampot

ព័ត៌មាន (0)
Share

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល