ក្រសួងសុខាភិបាលកម្ពុជា កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ រកអ្នកមានប្រវត្តិធ្លាប់ប៉ះពាល់ដោយ ផ្ទាល់និងប្រយោលជាមួយបុរសជនជាតិជប៉ុនម្នាក់ ដែលរកឃើញថា មានផ្ទុកជំងឺឆ្លងកូវីដ-១៩ ក្រោយពេលចាកចេញពីកម្ពុជាទៅដល់ ប្រទេសជប៉ុនវិញ កាលពីថ្ងៃទី៣ ខែមីនា។