វីដេអូ

សម្ភាសន៍​លោក សម រង្ស៊ី ជុំវិញ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន

2020-08-04

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​ឱ្យ​ក្រោក​ឈរ​ឡើង ដើម្បី​ទាមទារ​ដោះលែង​លោក​រ៉ុង ឈុន។ លោក សម រង្ស៊ី កោត​សរសើរ​ពី​វីរភាព​អង់អាច​ក្លាហាន​របស់​លោក រ៉ុង ឈុន ដែល​បាន​លះបង់​សព្វ​បែប​យ៉ាង ដើម្បី​កម្មករ គ្រូ​បង្រៀន និង​បុព្វហេតុ​ជាតិ មិន​ខុស​ពី​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លះបង់​ជីវិត​ ដើម្បី​ការពារ​ប្រយោជន៍​កម្មករ និង​យុត្តិធម៌​សង្គម​នោះ​ឡើយ។    ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​លោក រ៉ុង ឈុន ក៏​ព្រោះ​តែ​ខ្លាច​លោក រ៉ុង ឈុន ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​តស៊ូ​មតិ បង្ខំឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​តាម​សហភាព​អឺរ៉ុប​ដើម្បីសង្រ្គោះ អ៊ីប៊ីអេ (EBA)។

ពាក្យ​គន្លឹះ
politics human rights sam rainsy rong chhun

ព័ត៌មាន (0)
Share

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល