ពលរដ្ឋរស់នៅខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍អង្គរ និងមន្ត្រីសង្គមស៊ីវិល អះអាង ដូចគ្នាថា ការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក នាំឱ្យសណ្ឋាគារនិងកន្លែងផ្តល់ សេវាកម្ម ជូនភ្ញៀវទេសចរមួយចំនួន បង្ខំចិត្តបិទទ្វារ ពុំមែនបណ្តាលមកពីជំងឺផ្លូវ ដង្ហើមកូវីដ-១៩ តែម្យ៉ាងនោះទេ។ ប៉ុន្តែមូលហេតុចម្បង គឺដោយសារវិបត្តិ នយោបាយ និងការធ្លាក់ចុះប្រជាធិបតេយ្យ។