វីដេអូ

តើសកម្មជនគណបក្សប្រឆាំង ខកចិត្តនឹងលោក កឹម សុខា បែបណាខ្លះ?

សកម្មជនគណប្រឆាំង បានបញ្ចេញប្រតិកម្មទៅលោក កឹម សុខា ប្រធានបក្សសង្រ្គោះជាតិ ដែលអះអាងថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ ហើយថែមទាំងហាមមិនឲ្យលោក សម រង្ស៊ី យកឈ្មោះ និងរូបថតលោក ទៅប្រើប្រាស់ឬធ្វើសកម្មភាពនយោបាយនៅក្រៅប្រទេសនោះ។ សកម្មជនគណបក្សប្រឆាំងដែលរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់ចាប់ដាក់ពន្ធនាគារផងនោះ ខកចិត្តជាខ្លាំង ដែលលោក កឹម សុខា ប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ីបែបនេះ។ សម្ភាស​ចៅសង្កាត់​អូរចារ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​​កញ្ញា ស៊ិន ច័ន្ទ​ពៅ​រ៉ូហ្សិត និងសកម្មជនគណបក្សសង្គ្រោះជាតិលោក គា វិសាល ថា​សកម្មជនគណបក្សប្រឆាំង ខកចិត្ត នឹងលោក កឹម សុខា បែបណាខ្លះ? ​​​​»» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #ខ្មែរ

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល