ក្រុមស្ត្រីជាប្រពន្ធរបស់មន្ត្រីគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំ បន្តប្ដេជ្ញាចិត្តទាមទារឲ្យតុលាការដោះលែងប្ដីរបស់ពួកគាត់ ដោយយល់ថា ការតវ៉ាដោយសន្តិវិធីជាសិទ្ធិស្របច្បាប់ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីអ្នកតវ៉ា គឺលោកស្រី សេង ចាន់ថន ដែលត្រូវបានកម្លាំងសន្តិសុខខណ្ឌ៧មករា ប្រើហិង្សាឲ្យរបួសធ្ងន់ បង្ហាញជំហរថា លោកស្រីនឹងបន្តទាមទារសេរីភាពឱ្យប្ដី ដើម្បីរួចផុតពីអំពើអយុត្តិធម៌។ ស្ថិតក្នុងកាលៈទេសៈនេះ តើគាត់នឹងជម្នះនូវបញ្ហាអ្វីខ្លះក្នុងជីវិតរស់នៅប្រចាំថ្ងៃ? អ្នកស្រី ខែ សុណង សូមជូនសេចក្តីរាយការណ៍អំពីប្រវិត្តតស៊ូរបស់ប្រពន្ធលោក ស៊ុន ធន់ នៅពេលប្ដីកំពុងជាប់ពន្ធនាគារ ដូចតទៅ៖
ពាក្យគន្លឹះ
human rights
cnrp
sun thun