លោក ហ៊ុន សែន បានចម្អកឲ្យអ្នកចូលរួមយុទ្ធនាការលើកម្រាមដៃ ៩ កាត់ម្រាមដៃមួយចោល បើក្លាហានគាំទ្រ និងអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។ ភាសាហិង្សា នេះ លោក ហ៊ុន សែន ថ្លែងនៅចំពោះមុខនិស្សិតក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នៃវិទ្យាស្ថានឯកជនមួយ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ តុលា។ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យចាប់អ្នកចូលរួម យុទ្ធនាការលើកម្រាមដៃ៩ នេះទៀត ដោយលោក ហៅថាជាយុទ្ធនាការគាំទ្រផែនការផ្ដួល រំលំរបបលោក។
ពាក្យគន្លឹះ
hun sen
nine finger campaign
sam rainsy return
cnrp
cambodia