វីដេអូ

តើ​ចិន​អាច​ឈរ​ជា​បង្អែក​ការពារ​របប​លោក​ ហ៊ុន សែន ​បាន​រឹងមាំ​​រហូត​ដែរ​ ឬ​ទេ?

លោក​ ហ៊ុន សែន ​ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា​ បាន​ងាក​ទៅ​ខាង​ចិន​កាន់​តែ​ខ្លាំង​ឡើងៗ​ ខណៈ​ដែល​របប​នេះ​ កំពុង​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ ​និង​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច​ មាន​ជា​អាទិ៍​ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​ និង​ប្រទេស​ប្រជាធិបតេយ្យ​ជា​ដើម​។​   របប​លោក ហ៊ុន សែន​ តែង​បង្ហាញ​មោទនភាព​ចំពោះ​ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន​ដែល​ហាក់ជា​ការ​ឌឺដង​ដល់​ប្រទេស​លោក​ខាងលិច​ ដែល​កំពុង​ដាក់​គំនាប​ដល់​របប​លោក ហ៊ុន សែន​ ដើម្បី​ឱ្យ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ ​និង​គោរព​សិទ្ធិមនុស្ស​។​   ក៏​ប៉ុន្តែ​សំណួរ​ដ៏​សំខាន់​មួយ ​ដែល​គេ​ឯង​តែង​ចោទ​សួរ​នោះ​ ថា​តើ​ចិន ​ដែល​លោក​ ហ៊ុន សែន​ កំពុង​ពឹង​ផ្អែក​ខ្លាំង​បំផុត​នោះ​ អាច​នៅ​ឈរ​ជា​បង្អែក​ការពារ​របប​លោក​ ​ ​បាន​រឹងមាំ​ជា​រៀង​រហូត​ដែរ​ ឬ​ទេ​?​   ​បទ​វិភាគ​ដោយ​លោក ជុន ច័ន្ទបុត្រ​៖ »» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo

ពាក្យ​គន្លឹះ
chinareach

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល