វីដេអូ

វីដេអូខ្លី៖ ជំនន់ទឹកភ្លៀងលិចកន្លែងមួយចំនួន នៅក្រុងតាខ្មៅ

​​ទឹកភ្លៀង​បាន​ជន់​លិច​ទីក្រុង​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ នៅ​រដូវ​វស្សា​នេះ។ ការ​ជន់​លិច​ក្រុង​កាន់​តែ​ធំ​ឡើង​ហូរហៀរ​ លិច​ដល់​ក្រុង​តាខ្មៅ​ និង​លិច​នៅ​ក្រុង​ព្រះសីហនុ​ថែម​ទៀត។ ពលរដ្ឋ​រងគ្រោះ​ពី​ការ​លិច​លង់​នេះ​ រិះគន់​ថា​ បណ្ដាល​មក​ពី​ការ​លុប​បឹង។ ការស្រាវជ្រាវ​រក​ឃើញ​ថា ការ​ជន់​លិច​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ បណ្ដាល​មក​ពី​ការ​ចាក់​ខ្សាច់​លុប​បឹង​ទំពុន​ និង​បឹង​ជើង​ឯក។ បន្ថែម​លើ​បញ្ហា​លុប​បឹង​ព្យុះ​ប៉ុន្មាន​ថ្ងៃនេះ​ បាន​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ហើយ​លិច​តំបន់​ខ្លះ​ ក្នុង​រាជធានី​ភ្នំពេញ​ និង​លិច​ខ្លាំង នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ចំណែក​កម្ពស់​ទឹក​នៅ​តាម​អាង​ស្ដុក​ទឹក​ជាច្រើន​ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ​ ក៏​កំពុង​ហក់​ឡើង​ខ្ពស់​ដែរ៕

ពាក្យ​គន្លឹះ
rainwater flooding

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល