វីដេអូ

តុលាការ សម្រេចបន្តសវនាការសំណុំរឿងសកម្មជនដីធ្លី ទៅដើមឆ្នាំក្រោយ ក្រោយពលរដ្ឋតវ៉ា

សាលាដំបូងខេត្តកោះកុង បានសម្រេចបន្តសវនាការកាត់ក្តីសំណុំរឿងសកម្មជនដីធ្លីពីរនាក់ គឺលោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន ទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ខាងមុខជាបន្តទៀត ក្រោយបើកសវនាការអស់រយៈពេលជិត ៣ម៉ោង នៅថ្ងៃទី០៨ ខែធ្នូ។ ពលរដ្ឋ និងសកម្មជនដីធ្លីមកពីសហគមន៍មានជម្លោះដីធ្លីចំនួន ៦ ក្នុងខេត្តកោះកុង ប្រមាណជិត ៧០០នាក់ បាននាំគ្នាចូលរួមតាមដាន និងតវ៉ា បិទផ្លូវនៅខាងមុខសាលាដំបូងខេត្តកោះកុងពេញមួយថ្ងៃទី០៨ ខែធ្នូនេះ ដើម្បីទាមទារអោយតុលាការកាត់ក្តីដោយយុត្តិធម៌ និងទម្លាក់ចោលបទចោទប្រឆាំងនឹងតំណាងសហគមន៍ដីធ្លីទាំងពីររូបនេះ។ ------------------------------------------------------ ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖ »» Instagram: www.instagram.com/rfakhmer »» Telegram: t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH #RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល