វីដេអូ

តើលោក ហ៊ុន សែន គួរ​ឆ្លើយតប​នឹង​ការ​រិះគន់​បែប​ណា ដើម្បី​...

មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក​ហ៊ុន សែន ហាក់​សកម្ម និង​រវល់​ខ្លាំង​​ក្នុង​ការ​ប្រើប្រាស់​ហ្វេសប៊ុក​របស់​លោក ក៏ប៉ុន្តែ លោក​មិនមែន​ចំណាយ​ពេលវេលា​ជា​នាយករដ្ឋមន្ត្រី​ប្រើប្រាស់​ហ្វេសប៊ុក​ដើម្បី​ជា​ប្រយោជន៍​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ ឬ​សំណូម​ពរ​ទូទៅ​របស់​ពលរដ្ឋ​នោះ​ទេ។ ​លោក ហ៊ុន សែន ប្រើប្រាស់​ហ្វេសប៊ុក ដើម្បី​តាមដាន គំរាម​កំហែង​តាម​ចាប់​អ្នក​ទាំងឡាយ​ណា​ដែល​ហ៊ាន​ចូល​មក​​រិះគន់​លោក​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក។  តើលោក ហ៊ុន សែន គួរឆ្លើយតប​នឹងការរិះគន់​នោះ​បែបណា ដើម្បី​បង្ហាញ​ថា​លោក ជាមេដឹកនាំ​គោរពសេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ?  សម្ភាស​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះថា «ក្រញូង ព្រៃឡង់» លោក​ វឿន វាសនា ដែលលោក ហ៊ុន សែន បាន​ចេញបញ្ជា​ឱ្យ​នរគរបាល​ចាត់​វិធានការ ដោយសារតែ​គាត់​បាន​បញ្ចេញ​មតិរិះគន់​ នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន និង​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុកលោក ស៊ឹង សែនករុណា ជុំវិញរឿងនេះ។​​ »» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម

ពាក្យ​គន្លឹះ
hun sen

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល