វីដេអូ

តើ​គេអាចធ្វើ​ឲ្យ គជប អាច​ធានា​ការបោះឆ្នោត​ត្រឹមត្រូវ​បានតាមវិធីណា?

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺជាអាជ្ញាកណ្តាលកំណត់​ការចាញ់ឈ្នះ​ក្នុង​ការបោះឆ្នោត។ គណបក្ស​នយោបាយ​ដែល​ចូលរួមការបោះឆ្នោត ​តែង​រំពឹង​ចង់​បាន គ.ជ.ប ដែល​ឯករាជ្យ អព្យាក្រឹត្យ ដើម្បី​ធានា​ការបោះឆ្នោត​ដោយ​សេរីត្រឹមត្រូវ និង​យុត្តិធម៌។ ពេល​នេះ​ គ.ជ.ប កំពុង​ជ្រើសរើស​ប្រធានថ្មី ជំនួស​អោយ លោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង ដោយសារបញ្ហាសុខភាព។ បេក្ខជន​២​នាក់​បាន​តម្រង់ជួរគ្នា​ត្រៀម​មកជំនួស​លោក គឺ លោក ប្រាជ្ញ ចន្ទ ជាអតីតភិបាលខេត្ត​បាត់ដំបង និង​លោក កា លាន ជាអតីត​អភិបាលរងខេត្តព្រះវិហារ។ អ្នកទាំង២​ក៏មិនខុសលោក ស៊ិក ប៊ុនហុក​ដែរ គឺ​សមាសភាព​មកពី​គណបក្ស​កាន់អំណាច។ បេក្ខភាពថ្មីនេះ​ទំនងមិនបានធ្វើអោយមាន​ការផ្លាស់ប្ដូរអ្វី​ទៅ​ដល់​ គ.ជ.ប ដែលមាន​ប្រធាន និង​សមាជិក​ភាគច្រើន​មកពីគណបក្ស​ប្រជាជន ចាប់តាំង​ពីឆ្នាំ២០១៧ នៅពេល​សមាជិក៣​នាក់​មកពីគណបក្សសង្រ្គោះជាតិ​បានលាលែង​ក្រោយ​គណបក្ស​ប្រឆាំងត្រូវរម្លាយ។ បទសម្ភាសន៍ លោក យ៉េង វីរៈ ជាប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និងលោក គង់ មុនីកា ជាប្រធាន​គណបក្សឆន្ទៈ​ខ្មែរ ជុំវិញថា តើ​គេអាចធ្វើ​ឲ្យ គជប អាច​ធានា​ការបោះឆ្នោត​ត្រឹមត្រូវ​បានតាមវិធីណា?​​​ »» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​ #RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សិទ្ធិមនុស្ស #នយោបាយ #HumanRights #Politics

វីដេអូ​ថ្មីៗ

វីដេអូ​ដែល​គេ​មើល​ច្រើន​ជាង​គេ

គេហទំព័រ​ទាំងមូល