គណបក្សសង្គ្រោះជាតិ ត្រូវបានបក្សកាន់អំណាចរំលាយ បុគ្គលសំខាន់ៗក្នុងបក្សប្រមាណជាង១រយនាក់ត្រូវគេហាមមិនឲ្យធ្វើនយោបាយ ៥ឆ្នាំ តាមរយៈសាលក្រមតុលាការសែនខ្ពស់ផុតលេខនៅស្រុកខ្មែរ។ ប្រធានបក្ស លោកកឹម សុខា ត្រូវបានគេចាប់ឃុំឃាំងទាំងបំពានច្បាប់។ ឆ្លើយតបចំពោះបញ្ហាទាំងអស់នេះ សមាជិកបក្សសង្គ្រោះជាតិបានប្រើប្រាស់ យុទ្ធសាស្ត្រមួយចំនួនរួចហើយ រួមមាន ការស្វែងរកអន្តរាគមន៍ពីអន្តរជាតិ បំណងបង្កើតចលនានយោបាយថ្មី និង ការអំពាវនាវពលរដ្ឋខ្មែរ ថ្កោលទោសរដ្ឋាភិបាលជាដើម។ តើគណបក្សសង្គ្រោះជាតិត្រូវធ្វើយ៉ាងណាខ្លះទៀត ដើម្បីឆ្លើយតបនឹងស្ថានការណ៍នយោបាយសព្វថ្ងៃ?
ពាក្យគន្លឹះ
analysis report
politics